ឯកអគ្គរាជទូត​ហូឡង់ដ៏ ប្ដេជ្ញា​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម Remco Johannes van Wijngaarden ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ហូឡង់ដ៏ ប្រចាំ​កម្ពុជា (​ដែល​មាន​និវាសនដ្ឋាន នៅ​ទីក្រុង​បាងកក​) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម​ឯកអគ្គរាជទូត​បាន​អបអរសាទ​សម្ដេច​បវ​រ​ធិបតី ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ និង​រីកចម្រើន នៅ​កម្ពុជា ជាពិសេស ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​។ ឯកឧត្តម​ឯកអគ្គរាជទូត​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនងដ៏​យូរលង់ និង​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ហូ​ង​ឡង់​ដ៏ និង​កម្ពុជា ព្រមទាំង​ប្ដេជ្ញា​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​កម្ពុជា និង​ហូ​ឡង់​ដ៏ ព្រមទាំង​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​និង​ប្រជាជន​ហូឡង់ដ៏ ដែល​បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា នៅ​លើ​វិស័យ​សំខាន់ៗ​មួយចំនួន នា​ពេលកន្លងមក​។ សម្ដេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ឯកឧត្តម​ឯកអគ្គរាជទូត​បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​មួយ​ក្រសួង​-​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត ដើម្បី​ចូល​រួមចំណែក​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពី​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​ឯកអគ្គរាជទូត​បាន​កត់សម្គាល់ដោយ​ការពេ​ញ​ចិត្ត​ចំពោះ​ការដាក់ចេ​ញ​នូវ​យន្តការ​ពិគ្រោះ​យោបល់​ទេ្វ​ភាគី​រវាង​ក្រសួងការបរទេស នៃ​ប្រទេស​ទាំង​ពីរ ដែល​ចូល​រួមចំណែក​ដល់​ការរីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​។ សម្តេច​បវរ​ធិបតី និង​ឯកឧត្តម​អគ្គរាជទូត​ក៏បាន​ពិភាក្សា​អំពី​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ជាពិសេ​សលេ​ី​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​។

​សម្ដេច​បវរ​ធិបតី​បាន​ចែករំលែក​ជូន​ឯកឧត្តម​ឯកអគ្គរាជទូត អំពី​ការដាក់ចេញ​នូវ​គោលនយោបាយ យន្តការ និង​ការលេីកទឹកចិត្ត​នានា ប្រកប​ដោយ​ភាព​ទាក់ទាញ និង​ជាក់ស្ដែង​របស់​កម្ពុជា ក្នុង​ការទាក់ទាញ​វិនិយោគិន​បរទេស ក៏ដូចជា​ធានា​នូវ​បរិយាកាស​វិនិយោគ និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។ ឯកឧត្តម​អគ្គរាជទូត បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​ឯកជន​ហូឡង់​ដ៏ដែល​កំពុង​មានប្រតិប​ត្តិ​ការនៅ​កម្ពុជា ក៏​ទទួលស្គាល់​បរិយាកាស​កា​ន់​តែ​ប្រសើរឡើង​ក្នុង​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា​ដែរ ហើយ​រាជរដ្ឋាភិបាល​ហូឡង់ដ៏ នឹង​បន្ត​គាំទ្រ​ក្រុមហ៊ុន​ឯកជន​ហូ​ឡង់​ដ៏ មក​វិនិយោគ​នៅ​កម្ពុជា​។

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​ឯកអគ្គរាជទូត​បាន​ផ្លាស់ប្តូរ​យោបល់​អំពី​បញ្ហា​តំបន់​និង​អន្តរជាតិ​មួយ​ចំនួន​ផងដែរ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *