សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១១​កើត ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ដែល​មាន​របៀបវារៈ​ដូចខាងក្រោម​៖
១- ពិនិត្យ​សំណើ​របស់​រដ្ឋសភា សុំ​ពិនិត្យ​ហើយ​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​លុបចោល​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ។​

២- ពិនិត្យ​សំណើ​របស់​រដ្ឋសភា សុំ​ពិនិត្យ​ហើយ​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ស្តីពី ការទទួលយក​បទប្បញ្ញត្តិ​បច្ចេកទេស​រួម​នៃ​អង្គការសហប្រជាជាតិ សម្រាប់​យានយន្ត បរិក្ខារ និង​គ្រឿងបន្លាស់ ដែល​អាច​បំពាក់ និង ឬ​ប្រើប្រាស់​ទៅលើ​យានយន្ត និង លក្ខខណ្ឌ​សម្រាប់​ការទទួលស្គាល់​ទៅវិញទៅមក នៃ​ការផ្តល់​អនុលោមភាព​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​បទ​ប្បញ្ញត្តិ​អង្គការសហប្រជាជាតិ ។​

៣- ពិនិត្យ​សំណើ​របស់​រដ្ឋសភា សុំ​ពិនិត្យ​ហើយ​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ប្រព័ន្ធ​ទឹក​កខ្វក់ ។

៤- ផ្សេងៗ​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *