កណ្តាល៖ សម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃ នាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា តំណាងព្រះវត្តមាន ដ៏ខ្ពង់ខ្ពស់ ព្រះសម្តេចអគ្គមហាព្រះមហាសង្ឈរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឈរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃអង្គារទី០១ ខែកញ្ញា ឆ្នាំ២០២០ បាន យាងនិមន្តជាព្រះអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះពន្លៃដើម្បីដម្កល់រូបសំណាក់ព្រះអង្គខ្មៅ ស្ថិតក្នុងឃុំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ។ ព្រមទាំងបានការនិមន្ត និងអញ្ជើញចូលរួមជាគណៈអធិបតីភាពពីសំណាក់ព្រះមន្ត្រីរាជាគណៈថ្នាក់កិត្តិយលរាជធានីភ្នំពេញ, ព្រះសុធម្មមុនី ភោគ រស់ ព្រះអនុគណស្រុក , ព្រមទាំងឯកឧត្ដម ហេង ណារិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំសំបួរ, លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក និងលោកសែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក។
ដោយមានទឹកព្រះទ័យជ្រះថ្លាសម្តេចព្រះវនរ័ត សម្តេចព្រះសង្ឃនាយរងទី២ បាននាំយកអំណោយមនុស្សធម៌របស់ព្រះសម្តេចអគ្គមហាព្រះមហាសង្ឈរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឈរាជ នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូនបងប្អូនគ្រួសារក្រីក្រ , ខ្វះខាត់ និងចាស់ជរាគ្មានទីពឹង ចំនួន៥៣គ្រួសាររួមមាន៖ អង្ករ២៥kg, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ និងបច្ច័យ៥០,០០០រៀល ។
នៅក្នុងពិធីបញ្ចុះបឋមសិលានេះផងដែរ សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ជូនបច្ច័យក្នុងការកសាងចំនួន៤លានរៀល ព្រមទាំងសប្បុរសជនរួមាន៖ឯកឧត្ដម ហេង ណារិទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលឃុំសំបួរ ថវិកា៦លានរៀល និងសំភារះគិតជាថវិកា ៥,៦០០,០០០៛, ឯកឧត្ដម ធា គ្រុយ និងលោកជំទាវ ថវិកា១លានរៀល, លោក កន សុខកាយ អភិបាលស្រុក និងលោក សែម សោត្ថីប្រធានក្រុមប្រឹក្សាស្រុក ថវិកា២លានរៀល សុីម៉ុងត៌១០តោន, លោកអ៊ុក ឌៀបប្រធានលេខាធិការដ្ឋានឃុំថវិកា១លាន រៀល។ ,លោក អុីហាក់ មេឃុំសំបួរនិង លោក វ៉េង គង់ ជំទប់ទី១ ថវិកាចំនួន៣៦ ៨៨០ ០០០រៀល។ និងព្រះសង្ឃគ្រប់ថានានុក្រម ព្រះអនុគណ ព្រះចៅអធិការវត្តអមដំណេីរសម្តេចព្រះសង្ឃនាយករងទី២ក្នុងរាជធានីភ្នំពេញ ព្រមទាំងពុទ្ធិបរិស័ទជិតឆ្ងាយសរុប ៦,៤០០,០០០ រៀល៕