សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​ជាមួយ​អង្គការ​ដៃគូ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ ជជែក​ពី​កិច្ចការ​អភិវឌ្ឍ​នៅ​កម្ពុជា​

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រ​សហ្ប​តិ៍ ទី​៣១ ខែតុលា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​ពាក់ព័ន្ធ​មួយចំនួន​របស់​កម្ពុជា ជួបប្រជុំ​ជាមួយ​ប្រតិភូ​មកពី​តាម​បណ្តា​អង្គការ​ផ្នែក​អភិវឌ្ឍន៍​នានា​របស់​អង្គការសហប្រជាជាតិ មានដូចជា​៖ UNDP, UNFPA, UNOPS, UNICEF, UNWOMAN,WPP​។​

​អង្គការ​ផ្នែក​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ មាន​បេសកកម្ម​ជាពិសេស​ក្នុង​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​លើកកម្ពស់​កិច្ចការ​អភិវឌ្ឍ​នៅ​កម្ពុជា​។ ជំនួប​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ តែង​បាន​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​។​

​ជំនួប​នេះ​ធ្វើឡើង ដើម្បី​ទទួលបាន​នូវ​យន្តការ​ថ្មីៗ​ធ្វើឱ្យ​ការងារ​ផ្នែក​អភិវឌ្ឍន៍​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *