​ក្រុមហ៊ុន​យន្តហោះ​អាមេរិក​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​កម្ពុជា​

នា​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Julien Nargeot អនុប្រធាន​ផ្នែក​លក់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក អូស្ត្រាលី និង​នូវែ​លសេ​ឡង់ នៃ​ក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប លោក Julien Nargeot បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា និង​ការចាប់អារម្មណ៍​ចំពោះ​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​កម្ពុជា​។ លោក Julien Nargeot បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​ថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជា​ក្រុមហ៊ុន​ផ្គត់​ផ្គត់​យន្តហោះ​ឈា​ឈាន​មុខ​មួយ​របស់​សហរដ្ឋអាមេរិក ដោយ​ផ្តោត​លើ​យន្តហោះ​ឯកជន​(Private Jet)​។ ក្រុមហ៊ុន Gulfstream Aerospace Corporation មាន​បំណង​ចូលរួម​អភិវឌ្ឍ​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​កម្ពុជា ដើម្បី​រួមចំណែក​ព​ពង្រីក​ការតភ្ជាប់ និង​ទេសចរណ៍ នៅក្នុង​តំបន់ និង​ពិភពលោក​។

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​ស្វាគមន៍​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន ចំពោះ​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់ថា តាមរយៈ​កំណើនសេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​ធន់ ក៏ដូចជា​សម្ទុះ​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ការធ្វើ​ធុរកិច្ច​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​កម្ពុជា នឹង​ផ្តល់​ឱកាស​ល្អ​ដល់​ក្រុមហ៊ុន​។ បន្ថែម​លើ​នេះ សម្ដេច​បវរ​ធិបតី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ​នានា ដើម្បី​ស្វែងយល់​លម្អិត​បន្ថែម​អំពី​សក្តានុពល​នៃ​ការវិនិយោគ​នៅក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​កម្ពុជា​ផង​ដែរ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *