ឆ្លង​ចរន្ត​អគ្គីសនី បណ្តាល​អោយ ឆក់​ជាងសំណង់​ម្នាក់​ស្លាប់ នៅ​សង្កាត់​សិត្បូ​ក្រុង​តាខ្មៅ​

កណ្តាល​៖ ជនរងគ្រោះ​ជា​មេជាង​សំណង់​ម្នាក់ ខ​ណះ​យក​ម៉ែត្រ​ដែក​គា​ជ្រី ក៏​បាន​ទៅ​ប៉ះ​ខ្សែកាប​ភ្លើង បណ្តាល​អោយ ឆក់​ធ្លាក់​ចុះ​មកក្រោម រង​របួសធ្ងន់​និង​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​។ បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​(​ម៉ោង​ដឹង​)​ព្រឹក​ថ្ងៃ​ទី ២៧ ខែ សីហា​ឆ្នាំ​២០២០ ចំណុច​ផ្ទះ​កំពុង​សាងសង់ ភូមិ​ព្រែក​តា​ព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ អាត់ វី អាយុ​៥៧​ឆ្នាំ មុខរបរ មេជាង​សំណង់​ទីលំនៅ ភូមិ​សិត្បូ សង្កាត់​សិត្បូ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។​

​តាម​ការបំភ្លឺ​របស់​កូនប្រុស​ជនរងគ្រោះ​ឈ្មោះ អាត់ បូរិន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាងសំណង់ ដែល​ធ្វើការ​ជាមួយគ្នា​បានឲ្យ​សមត្ថកិច្ច​ដឹងថា​នៅ​ព្រឹក​មុន​កើតហេតុ​ជនរងគ្រោះ​ជា​មេជាង​សំណង់​បាន​ធ្វើ​ផ្ទះ​អោយ​គេ​ដូច​សព្វដង ដោយ​បាន​ឡើង​ទៅលើ​យ៉ាប​ខាងមុខ ដើម្បី​ចាប់ជ្រី ជនរងគ្រោះ​បាន​យក​ម៉ែត្រ​ដែក​គា​ជ្រី ក៏​បាន​ទៅ​ប៉ះ​ខ្សែកាប​ភ្លើង ឆក់​ធ្លាក់​ចុះ​មកក្រោម​ពេលនោះ​កម្មករ​បាន​នាំគ្នា​ជួយ​ជនរងគ្រោះ ធ្វើ​ចលនា រឹង​ទ្រូង ហើយ​បាន​ដឹក​ជនរងគ្រោះ​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ពេល​ទៅ​ដល់​លោកគ្រូ​ពេទ្យ​បាន​សង្គ្រោះ​ដាក់​អុក​ស៊ីន​សែន ប៉ុន្តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ បន្ទាប់មក​ក៏​បាន​ដឹក​ជនរងគ្រោះ​ដាក់​ឡានពេទ្យ​មក​ផ្ទះ​វិញ​ហើយ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ធ្វើការ​ពិនិត្យ​។​

​តាម​ការពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ ជនរងគ្រោះ​ស្លាប់​ដោយសារ​ឆក់​ចរន្ត​អគ្គីសនី​(​បណ្តាលអោយ​ស្លាប់​) សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *