សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ទទួល​អំណោយ​មនុស្សធម៌​ជា​ថវិកា និង​អង្ករ ពី​សប្បុរសជន​នានា ដើម្បី​ជួយ​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​ក្នុង​ខេត្ត​កណ្ដាល

ខេត្ត​កណ្តាល ៖ ដើម្បី​ចូលរួម និង​គាំទ្រ​ជាមួយ​សកម្មភាព​មនុស្ស​ធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២០ ក្រុមហ៊ុន​ឯកជន និង​សប្បុរសជន​នានា បាន​នាំយក​អំណោយ​មនុស្សធម៌ ជា​ថវិកា និង​អង្ករ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​ក្នុង​ខេត្ត​កណ្ដាល និង​ក្នុង​គោលបំណង​ចូលរួម​អបអរសាទរ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​ខ្ញុំ ស្រលាញ់ សន្តិភាព និង​កាកបាទក្រហមកម្ពុជា​” ក្រោម​អធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហម​ខេត្ត​កណ្តាល​។​

​ស្ថិត​ក្នុង​បរិយាកាស​ដ៏​សែន​រីករាយ​នេះ ឯកឧត្តម ឯកឧត្តម គង់ សោភ័ណ្ឌ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ក្រុមហ៊ុន​ឯកជន​ទាំងអស់ និង​សប្បុរសជន​នានា ដែល​បាន​បរិច្ចាគ​នូវ​ទ្រព្យសម្បត្តិ ធនធាន​ផ្ទាល់ខ្លួន​ជួយ​ឧបត្ថម្ភ​ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​នៅ​ពេល​នេះ ហើយ​ឯកឧត្ដម សូម​សន្យា​ថា សាខា​កាកបាទ​ក្រហ​កម្ពុជា​ខេត្ត នឹង​យកចិត្តទុកដាក់​ប្រើប្រាស់​អំណោយ​ដ៏​សប្បុរស​នេះ ដើម្បី​បម្រើ​សកម្មភាព​មនុស្សធម៌ ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ​នៅក្នុង​ខេត្ត ដោយ​មិន​មាន​ការរើសអើង​ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ គឺ​ទីណា​មានកា​លំបាក ទំ​នោះ​មាន​កាកបាទ​ក្រហ​កម្ពុជា ដោយ​ស្របតាម​គោលការណ៍​គ្រឹះ​ទាំង​៧ របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​កម្ពុជា​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា អំណោយ​មនុស្សធម៌​ជា​ថវិកា រួមមាន​៖
– លោកស្រី អ៊ាន សៀវ​ម៉ី អគ្គនាយិកា​ក្រុមហ៊ុន Castle E Diamond និង​ជា​ម្ចាស់ Page SIVMEY Online Shop នាំចូល​ផលិតផល​ថែរក្សា​សម្ផស្ស​ម៉ាក EI EI ថវិកា​៥០,០០០​ដុល្លារ (​ប្រាំ​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​) ។
– លោក Apichart Duang Art ប្រធាន​ក្រុមហ៊ុន Discovery Eastate CO.,LTD ថវិកា​១០០០០​ដុល្លារ​(​មួយ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​)​។​
– ក្រុមហ៊ុន Yong Yuan Real Estate LTD ថវិកា ១០,០០០​ដុល្លារ (​មួយ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​)​។​
– លោកស្រី ទ្រី សុ​ផានិត អគ្គនាយិកា​ក្រុមហ៊ុន ទ្រី សុ​ផានិត ត្រេ​ឌី​ង ឯ​.​ក ឧបត្ថម្ភ​អង្ករ​ចំនួន ២​តោន​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *