សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​មាន​ការងារ​សំខាន់ៗ​ដែល​ត្រូវ​ធ្វើ​ដើម្បី​ធានា​នូវ​ការការពារ​អធិបតេយ្យភាព​ទឹកដី​

(​ភ្នំពេញ​) ៖ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា ដើម្បី​ធានា​នូវ​ការការពារ​អធិបតេយ្យភាព ការពារ​ទឹកដី និង​អភិវឌ្ឍន៍​ខេត្ត​ទាំង​៤​នោះ រាជរដ្ឋាភិបាល​មាន​ការងារ​សំខាន់ៗ​ដែល​ត្រូវ​ធ្វើ​៖
​ទី​១-​ការបោះបង្គោល​ព្រំដែន​កំណត់​ឱ្យបាន​ច្បាស់​ដោយ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ប្លឹង​រឹង មិន​មែន​នៅ​លើ Google Map នោះទេ​
​ទី​២-​ការអភិវឌ្ឍ​តំបន់​ព្រំដែន​ដោយ​យក​ប្រជាជន​ធ្វើ​ជារ​បង​ការពារ​ ។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូចនេះ​នៅក្នុង​ឱកាស​ដែល​សម្តេច «​អញ្ជើញ​ចែក​សញ្ញាបត្រ​ជូន​សិស្ស​មេធាវី និង​សិក្ខាកាម​មេធាវី នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រារព្ធ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ​» ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែ​កញ្ញា ឆ្នាំ ២០២៤ ។

​ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជន ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​បាន​គាំទ្រ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​យ៉ាងច្រើន​កុះករ​ ៕

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *