​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គា គង់ សំអុល​

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី ០៣ ខែ​កញ្ញា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល នៅ​គេហដ្ឋាន​នៃ​សព ស្ថិតនៅ​ផ្ទះ​លេខ​៨៣ ផ្លូវ​សុក​ហុក (១០៧) កែង​នឹង​វិថី​ហ្សូ​សិប​ប្រូស​ទី​តូ (២១៤) សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។

​សូមជម្រាបថា សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល សមាជិក​រដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ និង​ជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទទួលមរណភាព​នៅវេលា​ម៉ោង ៨​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ចន្ទ ទី​០២ ខែ​កញ្ញា ឆ្នាំ​២០២៤ ក្នុង​ជន្មាយុ ៩៤ ឆ្នាំ ដោយ​ជរាពាធ​។​

​សព​សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល បាន​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន ព្រមទាំង​បាន​រៀបចំ​ពិធី​តាម​បែប​សាសនា នៅ​គេហដ្ឋាន​នៃ​សព និង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ គណៈប្រតិភូ​តាម​បណ្តា​ក្រសួង​ស្ថាប័ន ជា​បន្តបន្ទាប់ ។​

​កម្មវិធី បុណ្យ​ទក្ខិណានុប្បទាន ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ សព សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ សមាជិក​រដ្ឋសភា​, ឧបនាយករដ្ឋមន្ត្រី គង់ សំអុល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ និង​ជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា ចាប់ពី​ថ្ងៃ​ទី ០២ ដល់ ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ ២០២៤ នៅ​គេហដ្ឋាន​នៃ​សព​ស្ថិតនៅ​ផ្ទះ​លេខ ៨៣ ផ្លូវ​សុក​ហុក (១០៧) កែង​នឹង​វិថី​ហ្សូ​សិប​ប្រូស​ទី​តូ (២១៤) សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដោយឡែក​សម្រាប់​ពិធី​ដង្ហែ សព សម្តេចចៅហ្វា​វាំង គង់ សំអុល នឹង​ប្រារព្ធ​រៀបចំ​ពិធី​ចេញពី​គេហដ្ឋាន​នៃ​សព ឆ្ពោះទៅ​កាន់​មេរុ នៅ​វត្ត​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ម៉ោង ០៧:០០ ព្រឹក ថ្ងៃទី ០៦ ខែ​កញ្ញា ឆ្នាំ ២០២៤ ៕

 

 

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *