សម្ដេច​ធិបតី ៖ រួមគ្នា​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្តោយ​ព្រំដែន​របស់​យើង តាមរយៈ មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា បាន​ប្រកាស​ពី​ការផ្ដួចផ្ដើម​គំនិត ក្នុង​ការបង្កើត​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដោយ​ផ្ទាល់​ទាំងអស់គ្នា ។ សម្ដេច​ធិបតី ថា មូលនិធិ​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ពីរ ពោល​ដើម្បី​កៀរគរ​ថវិកា​បន្ថែម និង​ដើម្បី​ផ្ដល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​ដោយ​ផ្ទាល់​ជាមួយ​រាជរដ្ឋាភិបាល​។ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​ចូលរួម​ក្នុង​បុព្វហេតុ​នេះ ដើម្បី​រួមគ្នា​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន រួមគ្នា​ក្នុង​ការកសាង​ការពារ​បូរណភាព​ទឹកដី​របស់​យើង ៕​

នា​ថ្ងៃ​ទី​២៦ ខែ​សីហា​នេះ ​ខុទ្ទកាល័យ​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី «​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​»​។​

​ក្នុង​គោលបំណង​ដើម្បី​កៀរគរ​ថវិកា​បន្ថែម​សម្រាប់ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅតាម​បណ្តោយ​ព្រំដែន ព្រមទាំង​បាន​ផ្តល់ឱកាស​ឱ្យ ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង និង​ក្រៅប្រទេស បាន​ចូលរួម​ចំណែក​ដោយផ្ទាល់​ជាមួយ រាជរដ្ឋាភិបាល​នៅ​ក្នុង​បុព្វហេតុ​ការពារ និង អភិវឌ្ឍ​ជាតិ ក្នុង​ស្មារតី​មហា​សាមគ្គី​ជាតិខ្មែរ ដើម្បី​ថែរក្សា សុខសន្តិភាព អធិបតេយ្យ និង​បូរណភាព​ទឹកដី ក៏ដូចជា​ការជំរុញ​ការអភិវឌ្ឍ នៅតាម​តំបន់​ព្រំដែន​ឱ្យ​បាន​កាន់តែ​រឹងមាំ និង​ប្រកបដោយ​ចីរភាព​។

​សម្រាប់​ការចូលរួម​ជា​សាច់ប្រាក់ សូម​ទាក់ទង ឯកឧត្តម សេង ទៀង នាយករង​ខុទ្ទកាល័យ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ទូរស័ព្ទ​លេខ 012 961 971 ទីតាំង​៖ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ” អគារ​ជាប់​ផ្លូវ​កម្ពុជា​ក្រោម បន្ទប់​លេខ ២០៦ ជាន់​ទី​២ ”

​ចំពោះ​ការបរិច្ចាគ​តាមរយៈ​គណនី​ធនាគារ​ដូចខាងក្រោម​៖
​ឈ្មោះ​គណនី​៖ “Foundation for Border Infrastructure Development”

​លេខ​គណនី​ធនាគារ​ទាំង​៦ រួមមាន​៖
១ ⁃ ធនាគារ​កាណាឌីយ៉ា “Canadia Bank” ៖ 1341325012 (KHR) , 1341325011 (USD)
២ ⁃ ធនាគារអេ​ហ្វ​ធីប៊ី “FTB Bank” ៖ 100020166686 (KHR) , 300020166537 (USD)
៣ ⁃ ធនាគារអេ​ប៊ី​អេ “ABA Bank” ៖ 7179 8 7179 (KHR) , 7179 9 7179 (USD)
៤ ⁃ ធនាគារ​អេស៊ីលីដា “ACLEDA Bank” ៖ 0001-05-559998-99 (KHR) , 0001-05-559998-88 (USD)
៥ ⁃ ធនាគារ​ខេប៊ី​ប្រា​សាក់ “KB PRASAC Bank” ៖ 033 190 910 002 (KHR) , 033 190 910 001 (USD)
៦ ⁃ ធនាគារ​រីង “WING Bank” ៖ 220820231 (KHR) , 220820232 (USD)

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖ 066 263 979 / 093 263 979 / 086 263 979 / 012 263 979 / 011 263 979

– Telegram: 066 263 979​

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *