​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជំរុញ​ឱ្យ​មាន​ការដក​ស្រង់​បទពិសោធន៍​នៃ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ពី​គ្នា​ទៅវិញទៅមក​

(​ភ្នំពេញ​) ៖ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការអប់រំ គឺ​សំដៅ​ទៅលើ​ការកសាង​មូលដ្ឋាន​ក្នុង​ខ្លួន ចំណេះដឹង និង​មាន​គោលដៅ​សំខាន់​គឺ​កសាង​មូលធន​មនុស្ស​ទៅ​ជា​មនុស្ស​ល្អ​នៅក្នុង​សង្គមជាតិ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូចនេះ នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២៤ ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការជំរុញ​អនុវត្តន៍​វិធានការ​គន្លឹះ​វិស័យ​អប់រំ នៅ​សាលាបឋមសិក្សា​ត្រពាំង​ក្អែក នៅ​ភូមិ​ត្រពាំង​ក្អែក សង្កាត់​វា​លពង់ ក្រុង​ឧត្តុង្គ​ម៉ែជ័​យ ។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងបន្តថា សាលា​វត្ត​បូព៌ ជា​សាលា​មួយ​រីកចម្រើន ប៉ុន្តែ​មិនមែន​មាន​សាលា​តែ​មួយ​ទេ​ដែល​ល្អ​នៅក្នុង​ប្រទេស​យើង ប៉ុន្តែ​សំខាន់​យើង​ត្រូវ​ចែករំលែក​បទពិសោធន៍​ដែល​យើង​យក​ពី​សាលា​វត្ត​បូ​ព៌ និង​ពី​សាលា​ផ្សេងៗ​ដើម្បី​ស្វែងយល់​និង​កែលម្អ​។​

​នា​ឱកាស​នោះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ត្រូវប្រកាន់យក​អត្ត​ចរិក​ល្អ និង​ខិតខំ​រៀនសូត្រ​តាមរយៈ​ការអាន​សៀវភៅ ជាជាង​ការចំណាយ​ពេលវេលា​ឥតប្រយោជន៍​ទៅលើ​ការមើល​ទូរស័ព្ទ​ជាដើម​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *