ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ កោតសរសើរ​ការរីក​ចម្រើន​របស់​កម្ពុជា​

​រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​អង្គារ ទី​២០ សីហា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត ឯកឧត្ដម Jang Yon Gon ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ចូលជួប​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រំ​ឮ​ក​ពី​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ និង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ពូន​ជ្រុំ​ដោយ​ឯកឧត្តម គីម អ៊ី​ល​ស៊ុង និង សម្ដេចព្រះ​បរម​រត​កោ​ដ្ឋ សម្តេចព្រះ​នរោត្ដម សីហនុ​។ ដោយ​ឆ្នាំនេះ គឺជា​ខួប​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​ប្តេជ្ញាចិត្ត​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​បន្ថែមទៀត​។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​កោតសរសើរ​ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​សមិទ្ធផល​ជាច្រើន​របស់​កម្ពុជា រួមទាំង​ការរក្សា​បាន​នូវ​សុខសន្ដិភាព និង​ស្ថិរភាព ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី​។

​សម្ដេច​ធិបតី​បាន​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក្នុង​ការរក្សា​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​លើកទឹកចិត្ត​ឯកឧត្តម ឯកអគ្គរដ្ឋទូត ឱ្យ​បន្ត​ធ្វើ​ការងារ​ជាមួយនឹង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ជាពិសេស​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *