(ខេត្តកណ្តាល)៖នាវេលាម៉ោង១៣:៣០នាទីសមត្ថកិច្ចស្រុកខ្សាច់កណ្តាលបានធ្វើការបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់ដាក់លុយ)ហេតុការណ៍នេះបានកើតឡើងងនៅថ្ងៃសុក្រ ៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅចំណុចចំការស្វាយ ភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
សមត្ថកិច្ចឲ្យដឹងថាវត្ថុតាងចាប់យក៖
១-ស្កុតរុំខ្នាយមាន់ចំនួន០៤ដុំ
២-ម៉ូតូចំនួន០៦គ្រឿង។
តាមសមត្ថកិច្ចបន្តថានៅវេលាម៉ោងកើតហេតុខាងលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកោះឧកញ៉ាតី បានចុះបង្កាបល្បែងស៊ីសងខុសច្បាប់ ជល់មាន់នៅចំណុចចំការស្វាយ មិនស្គាល់ឈ្មោះ ពេលកម្លាំងចុះទៅដល់កន្លែងកើតហេតុអ្នកលេងបានរត់គេចខ្លួនបាត់អស់។
សមត្ថកិច្ចបញ្ជូនវត្ថុតាង(ម៉ូតូ)យកមករក្សាទុកនៅអធិការដ្នាននគរបាលស្រុកខ្សាច់កណ្តាលដើម្បីចាត់ការបន្ត។