សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី បើក​ជា​ផ្លូវការ​នៃ​ការប្រកួត​យុទ្ធ​គុន​ចម្រុះ​ជ្រើសរើស ជើងឯក​អាស៊ី​លើក​ទី​២

ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ កក្កដា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី បើក​ជា​ផ្លូវការ​នៃ​ការប្រកួត​យុទ្ធ​គុន​ចម្រុះ​ជ្រើសរើស ជើងឯក​អាស៊ី​លើក​ទី​២ នា​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​, រាជធានី​ភ្នំពេញ ។​

​ក្នុងនាម​ម្ចាស់ផ្ទះ សម្តេច​ធិបតី បាន ស្វាគមន៍​ដល់​គ្រប់​ប្រតិភូ​កីឡា និង​អត្ត​ពលិក​ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ជ្រើសរើស​ជើងឯក​ង​អាស៊ី​លើក​ទី​២​នៅ​កម្ពុជា​។ សូម​ជូនពរ​ដល់​កីឡាករ​កីឡាការិនី​កម្ពុជា​ឱ្យ​ទទួលបាន​ជោគជ័យ​។ ក្នុង​ស្មារតី​កីឡា និង​សាមគ្គីភាព សូម​អត្ត​ពលិក​ទាំងអស់ ខិតខំ​ប្រកួត​តាម​លក្ខណៈ​បច្ចេកទេស​នៃ​យុទ្ធ​គុន​ចម្រុះ និង​លេង​ដោយ​យុត្តិធម៌ ដោយ​ឈរ​លើ​គុណ​តម្លៃ​អូឡាំពិក​។​

​ព្រឹត្តិការណ៍​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ជ្រើសរើស​ជើងឯក​ង​អាស៊ី​លើក​ទី​២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នាពេលនេះ មាន​ប្រតិភូ​កីឡា និង​អត្ត​ពលិក​សរុប​មាន​ចំនួន ២៣៣​នាក់​ដែល​មកពី​ប្រទេស​ចំនួន​១៥ និង ៣​តំបន់ ក្នុងនោះ ប្រទេស​ដែល​បញ្ជូន​អត្ត​ពលិក​ចូលរួមមាន ១២​ប្រទេស រួមមាន ប្រទេស​កម្ពុជា​, ឥណ្ឌា​, ឥណ្ឌូនេស៊ី​, កា​ហ្សាក់​ស្ថាន​, កៀហ្ស៊ី​ស៊ី​ស្ថាន​, តាជី​គី​ស្ថាន​, សារ​ណ​រដ្ឋ​កូរ៉េ​, ម៉ាឡេស៊ី​, ម៉ុង​ហ្គោលី​, ថៃ​, ហ្វីលីពីន និង​សិង្ហ​បុរី​។ រីឯ​៣​តំបន់ គឺ ចិន​ហុងកុង​, ចិន​តៃប៉ិ និង​ចិន​ម៉ា​កាវ​។​

​ការប្រកួត​នេះ​ធ្វើឡើង​នៅក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ “​អូឡាំពិក​” ដែល​មាន​រយៈពេល ០៣​ថ្ងៃ គិត​ចាប់ ពី​ថ្ងៃ​ទី ១១, ១២, ១៣ ខែកក្កដា ឆ្នាំ​២០២៤​។ ជាមួយគ្នា​នេះ​កម្ពុជា​បាន​ត្រៀម​អត្ត​ព​លិក ១៦​រូប​ចូលរួម​ប្រកួត ក្នុងនោះ​រួមមាន​កីឡាករ ហ៊ុន ចាន់​រាជ​, ផេង សុ​បញ្ញា​, ឡុង ឡា​, រិន សា​រ័ត្ន​, ហ៊ុន គឹម​ហៀ​ង​, មាស ម៉ើ​, សែន ច័ន្ទ​រិទ្ធី​គុណ (Thiago), ចាន់ សំអាត​, ចាន់ រតនា​, អេ វីរៈ​ខាំ​ឈី​ត​ភូថ​ង​, ហាត ភី​, កីឡា​ការិនី ខៀវ ចិន្ដា​រ័ត្ន​, នៅ ស្រី​ពៅ​, គន្ធ វ៉ាន់​នី​តា​, អ៊ុំ ថា​រ័ត្ន និង​កីឡាការិនី ទួន ស្រី​ភី​ន​។​

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *