ខេត្តកណ្ដាល៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នៅព្រឹកថ្ងៃច័ន្ទ ១៣ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញពិនិត្យកម្លាំងដែលប្រចាំការ ត្រៀមរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ នឹងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។
បន្ទាប់ពីកងកម្លាំងប្រជុំជួររួចមក លោក ឧត្តមសេនីយ៍ស្នងការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក ពីសំណាក់ឯកឧត្តម នាយឧត្តម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានធ្វើការផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ នឹងសុវត្ថិភាព ដល់លោក-លោកស្រី ស្នងការរង , លោកនាយ-នាយរងការិយាល័យ, លោកនាយ-នាយរង ផ្នែក នឹងមន្ត្រីនគរបាលទូទាំងខេត្ត អោយបានដឹងយកទៅអនុវត្តដោយទទួលខុសត្រូវនឹងមានប្រសិទ្ធភាពខ្ពស់ ទាំងផែនការការពារ និងការងារស្នូល ៕