ពិធី​ក្រុង​ពាលី បញ្ចុះ​បឋមសិលា​ដើម្បី​កសាង​អគារសិក្សា​សាលា​មត្តេយ្យ មួយ​ខ្នង​មាន ១៥​បន្ទប់ ដែលជា​អំណោយ​របស់​លោកជំទាវ​ឧកញ៉ា​មហា​ឧបាសិកា​នាងវិសាខា​ពុទ្ធ​សាសនូបត្ថម្ភ​កិត្តិ​បណ្ឌិត​សៀង ចាន់​ហេង​

កណ្ដាល​៖ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២០​នេះ លោកជំទាវ​ឧកញ៉ា​អគ្គ​មហា​ឧបាសិកា​នាងវិសាខា​ពុទ្ធ​សាសនូបត្ថម្ភ​កិត្តិ​បណ្ឌិត សៀង ចាន់​ហេង ឧត្តម​ទីប្រឹក្សា​ផ្ទាល់​សម្តេច​ព្រះ​មហា​សង្ឍ​រាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី បញ្ចុះ​បឋមសិលា​ដើម្បី​កសាង​អគារសិក្សា​សាលា​មត្តេយ្យ មួយ​ខ្នង​ពី​ជាន់​មាន ១៥​បន្ទប់ នៅក្នុង​បរិវេណ​សាលា​មត្តេយ្យ ភូមិ​តា​ខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដែលជា អំណោយ ដ៏​ថ្លៃថ្លា​បំផុត​របស់​លោកជំទាវ​ឧកញ៉ា​កិត្តិ​បណ្ឌិត​សៀង ចាន់​ហេង​នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *