​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ នៅ​វិមាន​សន្តិភាព​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ នា​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៤ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​នៅក្នុងតេលេ​ក្រាម (Telegram) របស់​សម្តេច​ធិបតី​បានបញ្ជាក់​ថា អស់​រយៈពេល​ជាង ៨​ខែ មកហើយ ដែល​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះ ក្នុង​ការកែទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ឬ គ​.​វ​.​រ​. បាន​ជួបប្រជុំ​គ្នា​។​

​សារៈសំខាន់​នៃ​ការអនុវត្ត​វិធានការ​គន្លឹះ ក្នុង​ការកែទម្រង់​រដ្ឋបាល​សាធារណៈ ដែល​ជា​មូលដ្ឋាន​ដ៏​ចាំបាច់​បំផុត ក្នុង​ការកសាង​នូវ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​មួយ ដែល​ប្រកប​ដោយ​សមិទ្ធកម្ម មាន​ជវភាព និង​មាន​ភាព​ធន់​។ ការអនុវត្ត​វិធានការ​គន្លឹះ​នេះ ក៏​ជា​បុរេ​លក្ខខណ្ឌ​នៃ​ការសម្រេច ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ដែល​ត្រូវបាន​កំណត់​ក្នុង យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ ថា ក្នុង​រយៈពេល​២៥​ឆ្នាំ​ខាង​មុខ កម្ពុជា ជា​សង្គម​ជាតិ​មួយ​ដ៏​រស់​រវើក ដោយ​មាន​រដ្ឋ​រឹងប៉ឹង មាន​អភិបាលកិច្ច​ល្អ និង​ស្ថាប័ន​រឹងមាំ ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ហើយ​បម្រើ​ជាតិ និង​ប្រជាជន ប្រកបដោយ​ប្រសិទ្ធភាព នៅក្នុង​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ (Dynamics of Stakeholder System)​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *