សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​ព្រឹទ្ធសភា លើក​ទី​១

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ២ កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​ព្រឹទ្ធសភា លើក​ទី​១ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ និង​សម្រេច ទៅលើ​លើ​របៀបវារៈ​ចាំបាច់​មួយ​ចំនួន រួមមាន

១. សម្រេច​អំពី​ការចាត់តាំង​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​។​
២. សម្រេច​អំពី​ការចាត់តាំង​ក្រុម​សមាជិក​ព្រឹទ្ធសភា​។​
៣. សម្រេច​អំពី​ការចាត់តាំង​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​របស់​ព្រឹទ្ធសភា​។​
៤. សម្រេច​អំពី​ការចាត់តាំង​គណៈកម្មកា​រ​ក្រមសីលធម៌​សភា​របស់​សមាជិក ព្រឹទ្ធសភា ។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *