ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ស្តីពី​ការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព នា​ឱកាស​ឈប់សម្រាក​រយ​:​ពេល ៥​ថ្ងៃ

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ស្តីពី​ការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព នា​ឱកាស​ឈប់សម្រាក​រយ​:​ពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី ២១ ខែ​សីហា ឆ្នាំ​២០២០ ។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​ស្នងការ បាន​ណែនាំ​ដល់​តាម​បណ្តា​ការិយាល័យ​ជំនាញ អធិការ​នគរបាល​ខណ្ឌ​ទាំង​១៤ និង​ប៉ុស្តិ៍​ទាំងអស់​ត្រូវតែ​យកចិត្តទុកដាក់​លើ​ការសម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​តាម​គ្រប់​ច្រកចេញចូល ដើម្បី​កាត់បន្ថយ​ការកកស្ទះ ត្រូវ​បង្ការ និង​ទប់ស្កាត់​ឲ្យបាន​នូវ​បទល្មើស​នានា ជាពិសេស​ទប់ស្កាត់​ឲ្យបាន​នូវ​ករណី​គាស់​ផ្ទះ បទល្មើស​ផ្សេងៗ ។ ល ។ ម្យ៉ាងវិញទៀត​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​យកចិត្តទុកដាក់​ខ្ពស់ និង​ប្រុងប្រយ័ត្ន ដើម្បី​ចូលរួម​បង្កា និង​ទប់ស្កាត់​កុំឲ្យ​អគ្គិភ័​យមាន​ការកើតឡើង​ដោ​យយថាហេតុ ។

​ឯកឧត្តម​ស្នងការ​ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវតែ​គោរព​បទបញ្ជា និង​វិន័យ​កងកម្លាំង​ឲ្យបាន​ល្អ កាត់សក់​ខ្លី បង្ហាញ​អាកប្បកិរិយា និង​សម្តី​សមរម្យ ជា​ពិសេស​ត្រូវ​តែ​មាន​មន្ត្រី​នៅ​ប្រចាំការ ២៤​ម៉លើ​២៤​ម៉ ដេ​ី​ម្បី​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ ។

​ចំពោះ​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​តែ​អនុវត្ត​បន្ត​ទាំង​យប់​ទាំង​ថ្ងៃ គ្រប់​កងកម្លាំង​ទាំងអស់​ត្រូវតែ​អនុវត្ត​ឲ្យ​ល្អ​តាម​បទបញ្ជា​ថ្នាក់ដឹកនាំ ក្នុង​ករណី​មិន​អនុវត្តតាម ហើយ​អនុវត្ត​ខុស​ពី​ច្បាប់ ឬ​បទបញ្ជា មន្ត្រី​នោះ​ត្រូវ​ទទួលពិន័យ​កងកម្លាំង ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *