កណ្ដាល:នាព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី អមដំណើរដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល រួមនិង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារចលនាយុវជន ចុះមូលដ្ឋានស្រុកកៀនស្វាយ និងឃុំទាំង៨
បានអញ្ជើញចូលរួមបើកកម្មវិធីពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយ ដោយក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំដោយ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ប្រធានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ។
ការពិនិត្យព្យាបាលតយៈពេលមួយថ្ងៃពេញ រហូតដល់ម៉ោង ១៨:៣០ ប្រជាពលរដ្ឋចំនួន ១៩៤៨នាក់បានទទួលវ៉ែនតា-ថ្នាំព្យាបាលភ្នែក និងរកឃើញ អ្នកជំងឺបាយភ្នែក កន្ទុយថ្លែន ចំនួន១៩៤នាក់ ដែលត្រូវបន្តធ្វើការវះកាត់នៅមន្ទីពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ នាបរិវេណវិទ្យាល័យជ័យវរ្ម័នទី៧ ស្ថិតក្នុងភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ៕