ករណី​សាច់ញាតិ​របស់​ខ្លួន​ត្រូវជា​ក្មួយ​អាយុ ទើប​១៤​ឆ្នាំ​ត្រូវ​គេ​រំលោភ​បូក​គ្នា​៣​នាក់​មាន​ទាំង​វីដេអូ​ជា​ភ័ស្តុតាង​ចុងក្រោយ​បាន​ស្ដាប់​ត្រឹម​តែ​ស្ដាប់​សម្រែក​ទួញ​យំ​របស់​ម្ដាយ​ជនរងគ្រោះ

​លោក​Tawan Jalerm ជា​អ្នកបង្កើត​មាតិកា​នៅលើ​បណ្ដាញ​សង្គម​និង​បច្ចុប្បន្ន​គឺជា​អគ្គនាយក​សារព័ត៌មាន​ល្បី​ឈ្មោះ​មួយ ដែល​ត្រូវបាន​មហាជន​ទូទាំងប្រទេស​ស្គាល់​តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន និង​ការផលិត​Video ជួយ​ជនពិការ ស្ដ្រី​ជួប​ការលំបាក​កន្លងមក​មិន​តិច​នាក់ បានបង្ហាញ​ការឈឺចាប់​របស់​ខ្លួន​នៅលើ​ផេក​ផ្លូវការ​នៅ​មុន​នេះ​បន្តិច នោះ​គឺ​រឿង ក្តៅគគុក​ករណី​រំលោភ​បូក ដែល​ជនសង្ស័យ​មាន​គ្នា​៣​នាក់​បាន​ធ្វេី​កម្ម​ភាព រំលោភ​បូក ទៅលើ​ក្មួយ​ស្រី​ដែល​ជាប់​សាច់ញាតិ​របស់​លោក នាង​ទេីប​តែ​មាន​អាយុ​១៤​ឆ្នាំ មិន​ត្រឹមតែ​ធ្វើ​សកម្មភាព​រំលោភ​នោះ​ទេ​ថែមទាំង​បាន​ថត​វីដេអូ ទុក​ឆាត​ផ្ញេ​ី​បង្អួត​មិត្តភក្តិ​តាម Message Facebook ថែមទៀត​ផង ។​

​លោក​បន្ថែម​ថា​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ ។ បន្ទាប់ពី​ដាក់​ពាក្យបណ្ដឹង​រួច ប៉ូលិស​ស្រុក​មេសាង​ខេត្ត​ព្រៃវែង បាន​ប្រាប់​គ្រួសារ​ជនរងគ្រោះ​ថា គាត់​កំពុង​ធ្វើការ និង​រងចាំ​ដីកាចាប់ខ្លួន ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ជន​ដែល​ធ្វើ​សកម្មភាព​ទាំង​បី​នាក់​នោះ មាន​ម្នាក់​ត្រូវ​ចូល​រោងការ​នៅ​ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០២៤ ប៉ូលីស​កំណត់​មុខសញ្ញា​បាន​ព្រមទាំង​ស្គាល់​ទីតាំង​រោងការ​នោះ​ថែមទៀត​ផង ក្រុម​ជំនាញ​អាជ្ញាធរ​នៅ​ស្រុក​មេសាង​បន្ថែមថា​គាត់​នឹង​ចុះ​ចាប់​នៅពេល​យប់​ថ្ងៃ​ចូល​រោងការ​បន្ទាប់មក​ប្តូរ​មក​ចាប់​នៅ​ពេល​ព្រឹក​វិញ​បន្ទាប់មកទៀត​ប្រាប់​ថា​រងចាំ​ដីកាចាប់ខ្លួន ហើយ​ត្រូវ​នឹង​ថ្ងៃ​ទី ២២ ខែ​ឆ្នាំ​ដដែល​នោះ​ដីកាចាប់ខ្លួន​ក៏​បាន​មកដល់​ដៃ​ប៉ូលិស​ពេល​ល្ងាច ប៉ូលីស​កំណត់​មុខសញ្ញា​បាន​ក្នុង​នោះ ជនសង្ស័យ​ម្នាក់ ជា​ជា​កូនកំលោះ និង​ម្នាក់​ទៀត​ជា​អ្នក​កំដរ ចំណែក​ជនសង្ស័យ​ទី​៣​មិន​មាន​វត្តមាន​នៅ​រោងការ​ទេ ។​

​ខណៈ​ពេល​ចុះ​ធ្វើ​សកម្មភាព​ចាប់​ជនសង្ស័យ ជនសង្ស័យ​ទាំងពីរ​បាន​ឈ​ជិត​គ្នា​ក្នុង​វង់​ផឹក ប៉ុន្តែ​ប៉ូលីស​ចាប់បាន​តែ​ម្នាក់ ហើយ​កូន​កម្លោះ​គេចខ្លួនបាត់ ដោយ​មិន​ដឹង​ថា​រត់​ឡើង​លើផ្ទះ​ឬ​ចេញ​ក្រៅ​ផ្ទះ​នោះទេ រហូតមកដល់​ពេលនេះ​នៅ​មិនទាន់​មាន​ដំណឹង​ពី​ជនសង្ស័យ​ចំនួន​២​នាក់​ដែល​កំពុង​គេច​ខ្លួនឡេី​យ ។​

​លោក Tawan Jalerm បន្ត​ថា​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​រស់នៅ​ទឹកដី​ឃុំ​ច្រេស ស្រុក​មេសាង ខេត្ត​ព្រៃវែង សង្ឃឹម​យ៉ាង​មុតមាំ​និង​សំណូមពរ ឲ្យ​លោក​ពូ​អាជ្ញាធរ​ដែល​មាន​សមត្ថ​កិច្ច​យកចិត្តទុកដាក់​ចាប់​ជនសង្ស័យ​មក​ផ្ដន្ទាទោស​ឲ្យបាន នឹង​សង្ឃឹមថា​មិន​មាន​លេចឮ​ដំណឹង​អ្វី​ខុស​ពី​ធម្មតា​ពីក្រោយ​ការ​ធ្វើការ​របស់​អាជ្ញាធ​រ​ឡើយ ។​

​បន្ថែម​ពី​នេះ​ទៀត​លោក​បាន​ដាក់​ជា​សំណួរ​ថា តើ​បទល្មើស​ព្រហ្មទណ្ឌ​ករណី​រំលោភ​មាន​ទាំង​វត្ថុតាង​ជា​វីដេអូ​បាន​ទាំង​ចម្លើយ​ពី​ជនរងគ្រោះ បែបនេះ មិន​អាច​ចុះ​ចាប់ ជនសង្ស័យ​ភ្លាមៗ​បាន ទេ ឬ​យ៉ាងណា ?

​ករណី​ខាងលើ​នេះ​ដាច់ខាត​ត្រូវតែ​រងចាំ ដីកាចាប់ខ្លួន ឬ​យ៉ាងម៉េច ? សូម​អ្នក​ផ្នែក​ច្បាប់​មេត្តា​បកស្រាយ​ផង ។ ហើយ​ចំពោះ​ការចាប់​ជនសង្ស័យ បើ​យើង​បានដឹង​ថា​ជនសង្ស័យ​នៅ​ទីនោះ​ថែមទាំង​កំពុង​រៀបការ​នឹង​មិន​រត់​ទៅ​ណា​តាំងពី​ថ្ងៃ​ចូល​រោងការ​រហូតដល់​ចប់​កម្មវិធី​ថា​តេ​ី​បច្ចេកទេស​របស់​ប៉ូលិស​មាន​ការរៀបចំ​ព័ទ្ធ​ស្ទាក់​បែបណា​ក្នុង​ការត្រៀម​ចាប់ ហេ​ី​យ​ការចុះ​ចាប់​មនុស្ស​ពីរ​នាក់​ឈរ​ជាមួយ​គ្នា​ចាប់បាន​តែ​ម្នាក់​នេះ លោកពូ​សមត្ថកិច្ច​ដែរ​ទទួល​ធ្វើ​ការងារ​នេះ​មាន​ការបកស្រាយ​បែបណា​ដែរ​?

​ជា​ចុងក្រោយ​សំណូមពរ​ដល់​អង្គការ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ករណី​រំលោភ ស្នើសុំ​ទៅ​លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង ។​

​សូមមេត្តា​ជួយ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដែល​ជា​អនីតិជន រស់នៅ​ក្នុង​ជីវភាព​គ្រួសារ​ក្រខ្សត់​ម្នាក់នេះ​ផង ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *