សម្ដេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១៣ ទិវា​អន្តរជាតិ សិទ្ធិនារី ៨​មីនា​  ក្រោម​ប្រធានបទ​”​ស្ត្រី និង​ក្មេង​ស្រី ក្នុង​បរិវត្ត​កម្ម​ឌីជីថល​” នៅ​សួនច្បារ​មាត់​ទន្លេរ​បាសាក់​ក្រុង​តាខ្មៅ​

​ខេត្ត​កណ្តាល​៖ នា​ព្រឹក​ថ្ងៃទី​១៥​ខែ​មីនា​ឆ្នាំ​២០២៤ សម្ដេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​  បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១៣ ទិវា​អន្តរជាតិ សិទ្ធិនារី ៨​មីនា​  ក្រោម​ប្រធានបទ​”​ស្ត្រី និង​ក្មេង​ស្រី ក្នុង​បរិវត្ត​កម្ម​ឌីជីថល​” នៅ​សួនច្បារ​មាត់ទន្លេរ​ក្រុង​តាខ្មៅ ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម នូ សា​ខន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​និង​
​លោក​ឧកញ៉ា​តាំង​សុខ​ឃី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​អភិបាលរង​ខេត្ត មន្ទីរ​ជុំវិញ​ខេត្ត និង​មន្ត្រីរាជការ​ប្រមាណ​ជាង ២ ពាន់​នាក់​។​

​ថ្លែង​ក្នុង​ពិធី​នេះ សម្តេច​ប្រធានរដ្ឋសភា បានបញ្ជាក់​ថា នៅ​កម្ពុជា សមភាព​យេនឌ័រ និង​ការផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី នៅតែ​បន្ត​ទទួលបាន​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ពី​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ។ រាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​បន្ត​ថែរក្សា​មរតក ដែល​បាន​កសាង​ដោយ​រាជរដ្ឋាភិបាល​អាណត្តិ​មុនៗ តាមរយៈ​ការជំរុញ​របៀបវារៈ​យេនឌ័រ និង​ការផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី ក្នុង​វិស័យ​អប់រំ សុខភាព សេដ្ឋកិច្ច និង​តួនាទី​ដឹកនាំ ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​ភាគលាភ​យេនឌ័រ ការប្រើប្រាស់​សិទ្ធិ​ក្នុង​ការសម្រេច​លើ​សុខភាព​និង​ផែនការ​គ្រួសារ និង​ការកាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ដោយ​អំពើ​ហិង្សា​លើ ស្ត្រី និង​ក្មេង​ស្រី​។​

​សម្តេច​រដ្ឋសភាធិបតី បាន​លើកឡើង​ថា នៅក្នុង​ពេល​ដែល​បងប្អូន​ស្ត្រី និង​កុមារី នៅ​កម្ពុជា បាន​កំពុង​ប្រារព្ធ​អបអរសាទរ​ទិវា​អន្តរជាតិ​នារី យ៉ាង​សប្បាយ​រីករាយ មាន​ស្ត្រី​និង​កុមារី​ជាច្រើន នៅលើ​សកល​បាន​កំពុង​ប្រឈម​ការរំលោភ​រំពាន​ហិង្សា​គ្រប់​រូបភាព ដោយសារតែ​វិបត្តិ​នៃ​ជម្លោះ និង​សង្គ្រាម​ស៊ីវិល​។ ស្ត្រី និង​កុមារី​ទាំងនោះ មិន​មាន​សូម្បីតែ​សិទ្ធិ​ជា​មូលដ្ឋាន រួមមាន​សិទ្ធិ​រស់រាន​មានជីវិត​ក៏​គ្មាន​ដែរ កុំថាឡើយ​ទាមទារ​សិទ្ធិ​ទទួលបាន​ការអប់រំ សិទ្ធិ​ទទួលបាន​សេវា​ថែទាំ​សុខភាព និង​សិទ្ធិ​ចូលរួម​ក្នុង​សកម្មភាព​នានា​ក្នុងសង្គម សេដ្ឋកិច្ច និង​នយោបាយ​នោះ​។ ដោយសារ​សុខសន្តិភាព ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ទើប​កម្ពុជា​យើង​ពិតជា​មាន​សំណាង និង​មោទនភាព​ដែល​មាន​ថ្នាក់ដឹកនាំ ប្រកបដោយ​ភាពឈ្លាសវៃ ច្បាស់លាស់ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង និង​ថែរក្សា​សន្តិភាព​ជូន​ប្រជាពលរដ្ឋ និង​ផ្តល់​អាទិភាព​ខ្ពស់​បំផុត ដល់​ការជំរុញ​និង​លើកកម្ពស់​សមភាព​យេនឌ័រ​។​

​ថ្លែង​ក្នុង​ពិធី​នេះ​ដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​មានប្រសាសន៍ថា ការកំណត់​មូលបទ​សម្រាប់​យុទ្ធនាការ​ឆ្នាំ​នេះ​របស់​កម្ពុជា បាន​រៀបចំ​ឡើង​ឆ្លើយតប​នឹង​បរិបទ នៃ​ការវិវត្ត​របស់​សង្គម​ក្នុង​យុគសម័យ​ឌីជីថល និង​ស្រប​តាម​ចក្ខុវិស័យ ដែល​បាន​ចង្អុលបង្ហាញ​នៅក្នុង​យុទ្ធ​សាស្តប​ញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្របខណ្ឌ​គោលនយោបាយ ក្នុង​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេង​ស្រី ។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *