ប្រជាពលរដ្ឋ​ចំនួន ១០០​គ្រួសារ មកពី​០៨​ភូមិ ក្នុង​សង្កាត់​គោកចក​ទទួល​អំណោយ​សប្បុរសជន​របស់​រ៉ូ​តារី​ក្លឹប ចតុមុខ រាជធានី​ភ្នំពេញ​

បងប្អូន​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ពេល​ជួប​វិបត្តិ​ជំងឺ​កូវី​ដ​១៩ ចំនួន ១០០​គ្រួសារ មកពី​០៨​ភូមិ ក្នុង​សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប បានទទួល​អំណោយ​សប្បុរសធម៌​របស់​រ៉ូ​តារី​ក្លឹប ចតុមុខ រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោកស្រី ឡេង ផល្លី នាយិកា ចតុមុខ​រ៉ូត​ថារី​ក្លឹប រាជធានី​ភ្នំពេញ កាលពី​ចុង​សប្តាហ៍​ថ្ងៃ អាទិត្យ ទី ០៩ ខែ សីហា ឆ្នាំ​២០២០ នៅ​បរិវេណ វត្ត​ប្រាសាទ​គោកចក សង្កាត់​គោកចក ដោយ​មាន​ការចូលរួម​ពី​លោក​ចៅសង្កាត់ ផងដែរ ។

​លោក ទិត ឌី​រ៉ា ចៅសង្កាត់​គោកចក បានឲ្យដឹងថា ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​គោកចក មួយ ចំនួន​តូច​ជា​ប្រជាកសិករ និង មួយចំនួនធំ​ប្រកប​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ។ លោក​បាន​បន្តទៀតថា ដោយ​បញ្ហា​នៃ​វិបត្តិ​ជំងឺ​កូវី​ដ ១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​ទេស​ច​រណ៍​នៅ​ខេត្តសៀមរាប ដែល​ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​អាស្រ័យ​លើ​វិស័យ​ទេសចរណ៍ បាន​រង​ការប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ សំខាន់​ចំពោះ​ចាស់ជរា​គ្មាន​ទីពឹង ជនពិការ ស្ត្រី​មេម៉ាយ​កូន​ច្រើន កុមារកំព្រា និង អ្នក​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ។

​លោក​ក៏​បាន​ធ្វើការ​ថ្លែង​អំណរ គុណ​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរសធម៌​របស់​លោក​ស្រី​នាយិកា​ចតុមុខ​រ៉ូត​ថារី​ក្លឹប រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង រង​ផលប៉ះពាល់​ពេល​ជួប​នូវ​វិបត្តិ​ជម្ងឺ​កូ​វិដ​១៩​នេះ ។ លោក​ចៅសង្កាត់​ក៏​បាន​សំណូមពរ​ដល់​លោក​ស្រី​នាយិកា សូម​បន្ត​នូវ​ប្រពៃណី​ការចែករំលែក ប្រកប​ដោយ​មនុស្សធម៌​នេះ ទៅ​តាម​បណ្តា​មូលដ្ឋាន​ផ្សេងៗ​ទៀត ក្នុង​ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដោះស្រាយ​នូវ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។​

​បន្ទាប់​ពី​ការបង្ហាត់បង្ហាញ អំពី​ការលាង​សម្អាត​ដៃ ដើម្បី​ធ្វើ​ការប្រយុទ្ធប្រឆាំង​បង្កា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នូវ ជម្ងឺ​កូ​វិដ​១៩ រួច​មក​លោកស្រី​នាយិកា ឡេង ផល្លី ក៏បាន​លើកឡើង​ពី​គោលបំណង​របស់​រ៉ូត​ថារី​ក្លឹប​កម្ពុជា គឺ​ដើម្បី​បម្រើ​នៅ​ក្នុង​វិស័យ​មនុស្សធម៌ ដោយ​ការប្រមូល​នូវ​មូលនិធី​ពី​សមាជិក​របស់​ខ្លួន តាមរយៈ​កម្មវិធី​ផ្សេងៗ ដូច​ជា​ការជឹះ​កង់​ប្រ​មូលមូនិធិ ក្នុងការ​ទ្រទ្រង់​វិស័យ​មនុស្សធម៌ ។​

​លោកស្រី​នាយិកា​បាន​បន្តទៀតថា ដោយ​មើលឃើញ​ពី​ភាព​លំបាក​របស់​ប្រជាពលរដ្ឋ ក្នុងពេល​ដែល​នៅ​លើ​ពិភពលោក​បាន​កំពុង​ជួប​នូវ​វិបត្តិ​នៃ​ជម្ងឺ​កូ​វិដ​១៩ និយាយ​ដោយឡែក​នៅ​កម្ពុជា បាន​ធ្វើឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។ កត្តា​សំខាន់​នោះ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន អាស្រ័យ​ក្នុង​វិស័យ​ទេសចរណ៍ នៅ​ខេត្ត​សៀមរាប នៅពេល​ដែល​គ្មាន​ភ្ញៀវ​ទេសចរណ៍​ចូល​មក​ទស្សនា​កម្សាន្ត​នោះ គឺ​ធ្វើ ឲ្យ​បាត់បង់​នូវ​ចំណូល​ប្រចាំថ្ងៃ ហើយ​មួយចំនួន​បាន​ជួប​ការខ្វះខាត​យ៉ាងខ្លាំង​ទៀតផង ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការជួយ​សម្រាល​បន្ទុក​ដ៏​ធ្ងន់​នេះ រ៉ូត​ថារី​ក្លឹប​កម្ពុជា បាន​នាំ​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ មក​ផ្តល់​ជូន​គ្រួសារ​ខ្វះខាត​ក្នុង​សង្កាត់​គោកចក​នេះ ទោះបី​អំណោយ​ទាំងអស់​នេះ​តិច​តូចក្តី គ្រាន់តែ​អាចជួយ​សម្រួល​ការខ្វះខាត​របស់​បងប្អូន​បាន​មួយ​រយៈពេល​ខ្លី ក្នុងពេល​ដែល​ប្រទេសជាតិ​កំពុង​ជួប​នូវ​វិបត្តិ​ជម្ងឺ​កូ​វិដ ១៩ ដែល​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ក្នុង​ជីវភាព​របស់​បងប្អូន​ជា​គ្រួសារ​ងាយ​រងគ្រោះ ។

​លោកស្រី ឡេង ផល្លី បានធ្វើការ​ក្រើនរំលឹក​ដល់​បងប្អូន ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង នឹង​ក្រុម​គ្រួសារ​របស់​ខ្លួន សំខាន់​កាត់បន្ថយ​ឲ្យបាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍ និង ធ្វើការ​អប់រំ​កូនចៅ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​អំពី​សុខភាព​របស់​កុមារ​តូចៗ កុំឲ្យ​មាន​កើត​ជម្ងឺ​គ្រុនឈាម និង​គ្រុនឈីក គឺ ត្រូវ​ធ្វើ​អនាម័យ​នៅ​ជុំវិញ​លំនៅដ្ឋាន បំបាត់​ទី​ជម្រក់​មូស​ខ្លា ពល​នេះ​ជា​រដូវ​ភ្លៀង​ធ្លាក់ សូម​បងប្អូន​រួសរាន់​លើ​ការងារ​បង្កបង្កើនផល​ធ្វើស្រែ​ចម្ការ​ឲ្យទាន់​រដូវ និង ដាំ​ដុះ​ដំណាំ​រួមផ្សំ ដើម្បី​បង្កើន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​បន្ថែម​ទៀត​ផង​។​អំណោយ​បងប្អូន​ទទួលបាន មួយ​គ្រួសារ មាន អង្ករ ២០​គ​ក្រ មី ១​កេស មុង​១ ម៉ាស់ អាល់​កុល និង​គ្រឿងឧបភោគ បរិភោគ​មួយចំនួន​ទៀត​ផង​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *