ពិធីសូត្រមន្តចម្រើនព្រះបរិត្តប្រោសព្រំ សិរីសួស្ដីជ័យមង្គល នៅរដ្ឋបាលខណ្ឌមានជ័យ ក្រោមអធិបតីភាពលោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ និងលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងលោកស្រី ជ្រាង សុភី នៅរសៀលថ្ងៃសុក្រ ៩កេីត ខែបុស្ស ឆ្នាំថោះ បញ្ចាស័ក្ត ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ ។
ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, គណៈនាយកខណ្ឌ, លោក-លោកស្រី ប្រធានការិយាល័យទាំង១១, លោក-លោកស្រី មន្ត្រីរាជការរដ្ឋបាលខណ្ឌ, លោក-លោកស្រីចៅសង្កាត់ទាំង០៧, និងលោក-លោកស្រី ប្រធានផ្សារទាំង០៣ ។
នៅក្នុងពិធីនេះ ក៏មានការនិមន្តព្រះសង្ឃសូត្រមន្តប្រោសព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះថ្នាក់ដឹកនាំខណ្ឌ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខណ្ឌមានជ័យទាំងអស់ ចូលកើតមានដល់អ្នកឲ្យបានគ្រប់ៗគ្នា និងសូមឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ៕