អ្នកស្រុក​ខ្សាច់កណ្ដាល ទទួលបាន​ការពិនិត្យ ព្យាបាល វាស់​ភ្នែក និង​កាត់​វ៉ែនតា ដោយ​ឥតគិតថ្លៃ ពី​ក្រុមគ្រូពេទ្យ​ភ្នែក​ស្ម័គ្រចិត្ត ក្រោម​ការឧបត្ថម្ភ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កណ្តាល​

​កណ្ដាល​:​នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៤ នៅ​បរិវេណ​វិឡា​ល័យ​ROTA ក្រុមគ្រូពេទ្យ​ភ្នែក​ស្ម័គ្រចិត្ត ក្រោម​ការឧបត្ថម្ភ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កណ្តាល បាន​ចុះ​ធ្វើការ​ពិនិត្យ ព្យាបាល វាស់​ភ្នែក និង​កាត់​វ៉ែនតា ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ ជិត​២​ពាន់​នាក់ មក​ពី​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។

​ឯកឧត្តម​ជិត ប៉ុណ្ណា​រ៉ា​បាន​មានប្រសាសន៍ថា​៖ ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ គឺជា​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ដែល​ស្តែង​ចេញ​ពី​សេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាម​ជា​ឈាមជ័រ ខ្មែរ​ដូច​គ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួម​គ្នា​តែមួយ អនាគត​តែមួយ ពោល គឺ​ការព្យាបាល​មិន​ប្រកាន់​បក្សពួក សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *