ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​!

​បន្ទាប់​ពី លោក ម៉ែន មក់​រ៉ុន ហៅ វណ្ណ សុផាត ដែល​ជា​អតីត​អ្នក​ធ្លាប់​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា បាន​ទទួលមរណៈភាព កាលពីពេល​កន្លង​ទៅ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​សន្យា​បន្ត​ជួយ​ឧបត្ថម្ភ​ជីវភាព​ប្រចាំ​ខែ​ដល់​គ្រួសារ​លោក ម៉ែន មក់​រ៉ុន នូវ​ថវិកា​ចំនួន ២០​ម៉ឺន​រៀល រួម​ជាមួយ​អង្ករ ០២​ការុង ជា​រៀងរាល់​ខែ​។​

​ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ឲ្យ​ក្រុមការងារ នាំយក​អំណោយ​រួមមាន​៖ អង្ករ និង​ថវិកា សម្រាប់​រយៈពេល ០៣​ខែ តាម​ការសន្យា​ទៅ​ប្រគល់ជូន​ដល់​គ្រួសារ លោក ម៉ែន មក់​រ៉ុន ហៅ វណ្ណ សុផាត នៅ​ភូមិ​ព្រែក​ពោធិ៍ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល​៕

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *