អភិបាលខេត្ត​កណ្តាល អញ្ជើញ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ប្រមាណ​១៨៥​នាក់ ដែល​សង្ស័យ​ឆ្ល​ជំងឺ​គ្រុនឈិក នៅ​ស្រុក​ពញា​ឭ​

ខេត្ត​កណ្ដាល​៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២០​បាន​ដឹកនាំ​ក្រុមការងារ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ការសង្ស័យ បាន​ឆ្លង​ជំងឺ​គ្រុនឈិក ប្រមាណ​១៨៥​នាក់ ស្ថិតនៅ​ភូមិ​ខ្លា​ត្រាំ ឃុំ​កំពង់ហ្លួង ស្រុក​ពញា​ឭ ខេត្ត​កណ្ដាល​។​

​មាន​ប្រសា​ស​ន៏​នាឱកាស​នោះ ឯកឧត្ដម គង់ សោភ័ណ្ឌ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដោយ​ក្តី​នឹករឭក​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា​៖ កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន សម្ដេច​តែងតែ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ដល់​ប្រជាពលរដ្ឋ ទោះបី​ស្ថិតនៅ​ស្ថានភាព​បែប​ណា​ក៏​ដោយ គឺ​តែង​បាន​ផ្តល់​ភាព​កក់ក្តៅ ដល់​បងប្អូន​ជានិច្ច​ក្នុង​គ្រា​លំបាក​នានា ពោល​គឺ​ទីណា​មាន​ការលំបាក ទីនោះ​មាន​កាក​ក្រហម​កម្ពុជា ហើយ​ការជួយ​គឺ​ធ្វើឡើង​ដោយ មិន​ប្រកាន់​បក្សពួក និន្នាការ​នយោបាយ និង​សាសនា​អ្វី​ឡើយ​។​

​ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​ឱ្យដឹង​ទៀយ​ថា ជំងឺ​គ្រុនឈិក​នេះ​ជា​ប្រភេទ​ជំងឺ​ថ្មី មួយ​ប្រភេទ​ទៀត ដែល​វា​បាន​ធ្វើអោយ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ មាន​អការៈ​ក្តៅខ្លួន​ខ្លាំង មុខ​ឡើង​ក្រហម ហើយ​នៅ​លើ​ខ្លួន​មាន ឡើង​កន្ទួល​ក្រហម​តូចៗ ហើយ​អ្វី​ដែល​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​អ្នកជំងឺ​អាច​មាន​សភាព​ឈឺចាប់​នៅតាម​សន្លាក់​ដៃជើង ហើយ​ជំងឺ​នេះ​ឆ្លង​តាមរយៈ​មូស​ខ្លា​ញី​គឺជា​ភ្នាក់ងារ​ចម្លង​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ការសង្ស័យ​បាន​ឆ្លង​ជម្ងឺ​គ្រុនឈិក ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅរក​សេវា​ពិនិត្យ និង​ព្យាបាល​របស់​រដ្ឋ ដូច​ជា​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​បំផុត កុំ​សាកល្បង​ព្យាបាល​អ្នកជំងឺ​ដោយ​ខ្លួនឯង ឬ​ពន្យារ​ពេល​តាមដាន​ព្យាបាល​អ្នកជំងឺ​ក្នុង​សេវា​ឯកជន ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺ​គ្រុនឈិក​ឲ្យសោះ​។​
​បន្ទាប់​មក​ឯកឧត្តម​អភិបាលខេត្ត បាន​ចុះ​សាកសួរ​សុខទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ការសង្ស័យ​បាន​ឆ្លង​ជំងឺ​គ្រុនឈិក នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាឮ​ផងដែរ​។​

​ក្នុងឱកាស​ចុះ​សាកសួរ​សុខទុក្ខ ឯកឧត្តម​បាន​នាំមក​នូវ​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល នូវ​គ្រឿង​ឧបភោគ​បរិភោគ សម្ភារៈ និង​ថវិកា​មួយចំនួន​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ការសង្ស័យ​ឆ្លង​ជំងឺ​គ្រុនឈិក​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *