សិក្ខាសាលា​ស្តីពី ការកសាង​អាជីវកម្ម​ប្រកប​ដោយ​ភាពជោគជ័យ

ឯកឧត្តម នុត ពុធ​ដា​រ៉ា​អភិបាលរង​ខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា សិក្ខាសាលា​នេះ​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​ខេត្តកណ្ដាល​នាពេល​នេះ​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ជាច្រើន ដែល​កំពុង​ត្រូវការ​នូវ​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត និង​ការជួយ​ជ្រោមជ្រែង​ពី​អ្នកជំនាញ ដោយសារ ពួក​គាត់​នៅ​មាន​ចំណុច​ខ្វះខាត​ទាំង​ផ្នែក​បច្ចេកទេស​ទីផ្សារ​ក៏ដូចជា​ធនាគារ​ហិរញ្ញវត្ថុ ដើម្បី​ទ្រទ្រង់​និង​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ពួកគាត់​ឲ្យ​ឈាន​ទៅ​មុខ​។​

​ឯកឧត្តម​បាន​លើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​សិក្ខាសាលា​ស្តីពី ការកសាង​អាជីវកម្ម​ប្រកប​ដោយ​ភាពជោគជ័យ នៅ​សាលាខេត្ត​កណ្ដាល កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ដោយ​មាន​ការចូលរួម​ពី លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុវត្ដន៍​ខេត្ត និង​ម្ចាស់​អាជីវកម្ម​ជាច្រើនរូប​។

​ឯកឧត្តម​បាន លើកទឹកចិត្ត​ឲ្យ​ម្ចាស់​អាជីវកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ក្រេប​យក​នូវ​ចំណេះដឹង​ពី​អ្នកជំនាញ​ក្នុង​សិក្ខាសាលា​នេះ ដើម្បី​បង្កើន​ការយល់ដឹង និង​រៀបចំ​ខ្លួន​ឲ្យ​សមស្រប​និង​នីតិវិធី​ក្នុង​ការទទួលបាន​ហិរញ្ញប្បទាន​ពី​ធនាគារ ជាពិសេស​កម្ចី​ពី​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​( SME Bank)​។​

​ក្នុងឱកាស​នោះ​ដែរ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក​ឧកញ៉ា តែ តាំង​ប៉ បានបញ្ជាក់​ថា​ដោយ​មើលឃើញ​ថា​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា យ៉ាងច្រើន​ដែល​ត្រូវការ​ចំណេះដឹង​ថ្មីៗ និង​ការជួយជ្រុំជ្រែង​បន្ថែម​ទៀត​ទាំង​ផ្នែក​បច្ចេកទេស ផ្នែក​ទីផ្សារ ក៏ដូចជា​ធនាគា​រ​អារញ្ញវត្ថុ ដើម្បី​ទ្រទ្រង់​អាជីវកម្ម​របស់​ពួកគាត់ ទទួលបាន​ជោគជ័យ ទើប​មាន​ការរៀបចំ​សិក្ខាសាលា ស្តីពី ការកសាង​អាជីវកម្ម​ប្រកប​ដោយ​ភាពជោគជ័យ នេះឡើយ​។​

​លោក​ឧកញ៉ា​បានបញ្ជាក់​ថា ក្នុង​សិក្ខាសាលា​នេះ គឺ​មាន​ការសហការ​ជាមួយ​ធនាគារ​ឯកទេស​វី​ង ធនាគារ​ព្រីនស៍ អង្គការ​តម្លាភាព​កម្ពុ​ជា ក្រុមហ៊ុន metfone ក្រុមហ៊ុន BS land and home និង ក្រុមហ៊ុន pvc ក្នុងការ​ធ្វើ​បទ​បង្ហាញជូន​ដល់​អ្នកចូលរួម​ទាំងអស់ អំពី​គន្លឹះ បទពិសោធន៍ និង​យុទ្ធសាស្ត្រ​ល្អៗ​ក្នុង​ការអភិវឌ្ឍ​អាជីវកម្ម​ឲ្យ​ឈានទៅរក​ភាព​ជោគជ័យ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *