ឯកឧត្តម​នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ប្រកាស​ផ្ទេ​រភារ​កិច្ច អភិបាលរង​ខ្សាច់កណ្ដាល​

​កណ្ដា​ល​៖ លោក អែ​ត​ដា ដូ​រ៉ាមី ត្រូវបាន​ប្រកាស​តែងតាំង​ជា អភិបាលរង​ស្រុក​ខ្សាច់កណ្តាល ជំនួស លោក ប៊ិន បញ្ញា អតីត​អភិបាលរង​ស្រុក​ខ្សាច់​កណ្តាល​ឲ្យមក​បម្រើ​ការងារ​នៅ​ខេត្ត​កណ្តាល ដែល​ពិធី​ប្រកាស​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​រដ្ឋបាល​ស្រុក​ខ្សាច់កណ្ដាល ក្រោម​អធិបតីភាព ឯកឧត្តម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត​កណ្ដាល និង​មន្ត្រីរាជការ​ជាច្រើនរូប​។​

​ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត​កណ្ដាល​បាន ជំរុញ​ដល់​អភិបាលរង​ស្រុក​ថ្មី​ត្រូវ​មាន​ភាពស្មោះត្រង់​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ និង​ថ្នាក់លើ​ជាពិសេស​ជាមួយ​រាជរដ្ឋាភិបាល បន្ថែម​ពី​នេះ​អភិបាលរង​ស្រុក​ថ្មី​ត្រូវ​ស្វែងយល់​អំពី​ច្បាប់​នានា ត្រូវ​រៀនសូត្រ​ពី​ការងារ​ជាក់ស្ដែង រៀនសូត្រ​ពី​ចាស់ទុំ​ដើម្បី​ធ្វើឲ្យ​ការងារទទួល​បានជោ​គ​ជ័យ​កាន់តែ​ប្រសើ​ឡើង​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា លោក អែ​ត​ដា ដូ​រ៉ាមី ជា​មន្ត្រី​មួយ​រូប ដែល​បាន​ប្រឡូក​ក្នុង​ការងារ​នានា ជាច្រើន ដោយសារ​កន្លងមក​លោក​ធ្លាប់​បម្រើ​ការងារ ជា​មន្ត្រី​អង្គភាព​NiDA ទីស្តីការគណៈរដ្ឋមន្ត្រី​, មន្ត្រី​អគ្គ​កាំកុងត្រូល ក្រសួង​ពាណិជ្ជកម្ម​, មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​បាត់ដំបង​, អនុ​ប៉ុស្តិ៍​កាំកុងត្រូល កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​ស៊ី​ហ​នុ មុនពេល​ដែល​លោក​ផ្លាស់ប្តូរ​ការងារ​មក​សាលាខេត្ត​កណ្តាល ហើយ​ត្រូវបាន​ក្រសួង​តែងតាំង​ជា​អភិបាលរង​ស្រុក​ខ្សាច់កណ្តាល នាពេលនេះ​។ ក្រៅពី បទពិសោធន៍​ការងារ​ដូច​រៀបរាប់​ខាងលើ លោក អែ​ត​ដា ដូ​រ៉ាមី ក៏​ធ្លាប់​ឆ្លងកាត់​ការបណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ផងដែរ ផ្អែកលើ​បទពិសោធន៍ និង​ចំណេះដឹង​ទាំងនេះ រដ្ឋបាល​ខេត្ត​មាន​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា លោក អែ​ត​ដា ដូ​រ៉ាមី នឹង​ខិតខំ​សម្រេច​បាន​ស្នាដៃ​ដ៏​ល្អ​ក្នុង​តួនាទី​ដឹកនាំ​ដ៏​មាន​សារសំខាន់​នេះ​នៅក្នុង​ថ្នាក់​ស្រុក​។

​ដើម្បី​ធ្វើឲ្យ​ស្រុក​ខ្សាច់កណ្តាល មាន​សណ្តាប់ធ្នាប់​សង្គម រក្សាបាន​នូវ​សន្តិសុខ​ល្អ​ជូន​ប្រជាពលរដ្ឋ មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត ឯកឧត្តម ក៍​បាន​លើកទឹកចិត្ត និង​ជំរុញ​ដល់​ក្រុមប្រឹក្សា​ស្រុក អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ផ្តល់​ការគាំទ្រ និង​រួម​សហការ​ជាមួយ អភិបាលរង​ស្រុក​ថ្មី​ឲ្យអស់​ពី​កម្លាំងកាយ​ចិត្ត សំដៅ​ធ្វើឲ្យ​ស្រុក​ខ្សាច់កណ្តាល អាច​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​បន្ថែម​ទៀត​ជូន​ប្រជាពលរដ្ឋ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្ដម​បានធ្វើការ​ផ្តាំផ្ញើ ដល់​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក និង​មន្ត្រី កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ត្រូវ​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​បង្ការ ការពារ ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ Covid-19 និង​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ស្រុក បន្ត​រឹតបណ្តឹង​បញ្ហា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​។

​ត្រូវខិតខំ​កែលម្អ​សោភ័ណភាព បង្ក្រាប​ល្បែងស៊ីសង ក្រុម​ក្មេង​ទំនើ​ង ខិតខំ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន គ្រោះថ្នាក់​ចរាចរណ៍ បទល្មើស​គ្រប់​រូបភាព និង​យកចិត្តទុកដាក់​លើ​ការផ្តល់សេវា​សាធារណៈ​(​ធ្វើឲ្យបាន ធ្វើឲ្យ​លឿន ធ្វើឲ្យ​មាន​តម្លាភាព​) ពង្រឹង​ការគ្រប់គ្រង និង​ការអភិវឌ្ឍន៍​សមត្ថភាព​មន្ត្រី ដើម្បី​ត្រៀម​ទទួល​ការផ្ទេរ​មុខងារ​ពី​ថ្នាក់លើ​ដោយ​ត្រូវ​ជំរុញ​ការអនុវត្ត​មុខងារ​ទៅ​តាម​រចនាសម្ព័ន្ធ​ថ្មី ដែល​យើង​បាន​ធ្វើ​ពិធី​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ កន្លងទៅ ប្រកបដោយ​ប្រសិទ្ធភាព ។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *