(កណ្ដាល)៖ ចាប់ពីថ្ងៃនេះទៅ ពលរដ្ឋក្រុងតាខ្មៅ អាចប្ដឹងសុំអន្តរាគមន៍គ្រប់បែបយ៉ាងទៅនគរបាលតាមរយ:ប្រព័ន្ធបណ្ដាញសង្គមរួមមាន ៖ – តេឡេក្រាម ( Telegram )
– វ័តស្អាប់ ( Whatsapp )
– ប្រអប់សំបុត្រ ហ្វេសប៊ុក ( Facebook Messager ) ។ នេះផ្អែកតាមទំព័រFacebookរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដែលបានបង្ហោះជីនជាសាធារណ: ។
បើតាមលោកយី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានថ្លែងថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានអះអាងថា៖ ចាប់ពីថ្ងៃទី១២ខែធ្នូឆ្នាំ២០២២នេះតទៅ អធិការដ្ឋាននគរបាលក្រុងតាខ្មៅនឹងដាក់អោយដំណើរការសាកល្បងនូវប្រព័ន្ធទំនាក់ទំនងអនឡាញមានរួមមាន៖
– តេឡេក្រាម ( Telegram )
– វ័តស្អាប់ ( Whatsapp )
– ប្រអប់សំបុត្រ ហ្វេសប៊ុក ( Facebook Messager ) សម្រាប់ទទួលទទួលពាក្យបណ្តឹង, ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ធ្វើសៀវភៅស្នាក់នៅ (ក២), ធ្វើសៀវភៅគ្រួសារ ( ក៤ ) និងឯកសារផ្សេងៗទៀត …ល….នៅតាមបណ្តារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០សង្កាត់និងក្រុមការងារប្រចាំការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។
លោកអធិការបន្ថែមថា ការណ៍នេះធ្វើឡើងដើម្បីបង្កភាពងាយស្រួលជូនសាធារណ:ជនក្នុងការឆាតមកសុំអន្តរាគមន៍ ឬសុំជំនួយផ្សេងទៀតយ៉ាងមានប្រសិទ្ធភាព ដ្បិតទំព័របណ្ដាញសង្គមនេះ ថ្នាក់ដឹកនាំអាចចុចមើលបានគ្រប់ពេលវេលា ពោលគឺវាអាចដល់ដៃថ្នាក់ដឹកនាំភ្លាមៗតែម្ដង ។
លោកអធិការក៍បានលើកឡើងទៀតថា ពលរដ្ឋក៍អាចទាក់ទងមកតាលេខទូរស័ព្ទដោយផ្ទាល់ផងដែរតាមរយ:លេខ ០៦៩ ៧៨០ ០៥១ ឬតាម លីង ( Link ) ដូចខាងក្រោម៖
https://t.me/PoliceTakhmau
– ទទួលពាក្យបណ្តឹង
– ធ្វើសៀវភៅស្នាក់នៅ
– ធ្វើសៀវភៅគ្រួសារ និង ឯកសារផ្សេងៗ ។ល។ https://t.me/+HaDb6lUIknwzNTI1
សម្រាប់ពត៍មានផ្សេងពីអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។
ទោះយ៉ាងណា ក្រុមមន្ត្រីនគរបាលនឹងបន្តខិតខំប្រឹងប្រែងបំរើដល់ពលរដ្ឋជាមួយនឹងស្នាមញញឹម និងការបម្រើយ៉ាងពិតប្រាកដ ៕