ចេញផ្សាយថ្ងៃ សៅរ៍ ០៣កើតខែកត្តិកឆ្នាំខាល ព.ស.២៥៦៦
ខេត្តព្រៃវែង: (កាស៊ីណូ)មានផ្លាកយីហោ (777) ដើមដែលគេដាក់ការសង្ស័យថា គ្មានច្បាប់កំពុងបើកដំណើរការលេងយ៉ាងសកម្ម ស្ថិតក្នុង ភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយពុំឃើញអាជ្ញាធរ មានសមត្ថកិច្ច ពាក់ព័ន្ធ ចុះពិនិត្យនឹងធ្វើការបង្ក្រាបទាន់ពេល ជាក់ស្ដែងនៅរសៀលថ្ងៃទី ២៦ ខែ ១១ឆ្នាំ ២០២២នេះសង្កេតឃើញ ។ នៅក្នុងកាស៊ីណូខាងលើនេះកំពុងប្រមូលផ្ដុំពលរដ្ឋខ្មែរឲ្យចូលលេងយ៉ាងណាធិតេយ្យដូចហែរកឋិនទៅវត្តតែម្ចាស់កាស៊ីណូបើកលេងយ៉ាងគឃ្លើនទៅវិញ ។
គួររំលឹកថា សជណ ដែលចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រី គឺអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណឱ្យបើកមណ្ឌលកំសានកាស៊ីណូរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគឺដាច់ខាតគ្មាន សង្វៀនល្បែងភ្នាល់ជល់មាន់ឬបក្សីកីឡានោះទេ ម្យ៉ាងវិញទៀតភ្ញៀវខ្មែរមិនត្រូវបានអនុញ្ញាត្តិឲ្យចូលលេងល្បែងខុសច្បាប់នៅក្នុង(កាស៊ីណូ 7 77) កំពុងប្រព្រឹត្តបើកបទល្មើសល្បែងស៊ីសងមាន់ជល់និងអាប៉ោងថែមទាំងល្បែងខុសច្បាប់គ្រប់ប្រភេទផ្សេងៗទៀត ឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពពាក់ពពូននៅក្នុងកាស៊ីណូខាងលើនេះតែម្ដង
។
ប្រជាពលរដ្ឋសង្កេតឃើញសភាពបែបនេះនាំគ្នាសំណូមពរដល់ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជាពិសេស លោកឧត្តមសេនីយ៍ទោ ព្រំុ សន្ធរ ជាស្នងការនគរបាលខេត្តព្រៃវែង គួរតែចាត់កម្លាំងមន្ត្រីក្រោមឱវាទដើម្បីចុះធ្វើការបង្ក្រាប ទីតាំងល្បែងខុសច្បាប់គ្រប់ប្រភេទខាងលើនេះផងទាន ។
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីចូលរួមជាមួយរាជរដ្ឋាភិបាលនិងជាសេចក្ដីរាយការណ៍ជូនដល់ថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីស្មោះត្រង់និងការពារពលរដ្ឋណែនាំពលរដ្ឋឲ្យបានល្អជាមន្ត្រីគំរូដែលមានកាតព្វកិច្ចចុះត្រួតពិនិត្យក្នុងមូលដ្ឋានកុំឱ្យពលរដ្ឋខ្មែរយើងញៀនល្បែងកាស៊ីណូស្ទើរលែងធ្វើអ្វីៗលែងកើតនោះ ។ អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីសម្ដីជាន់ដែលពាក់ព័ន្ធ រាល់ម៉ោងធ្វើការ ៕