ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្ត​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល​

ឯកឧត្តម នៃ ចារី អភិបាលរង​ខេត្ត​កណ្ដាល បាន​អំពាវនាវ​ដល់​អ្នក​បើក​បរ​យានយន្ត​គ្រប់​ប្រភេទ សូម​ចូលរួម​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​វិធានការ​នានា ដែល​បាន​ចែង​ក្នុង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដូចជា​មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ គោរព​សិទ្ធិ​អាទិភាព ផ្លាកសញ្ញា​ចរាច​រណ៍ ប្រកាន់​ស្ដាំ មិន​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ហើយ​បើ​ស្រវឹង​សូមកុំ​បើកបរ ដើម្បី​រួមគ្នា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ កាត់បន្ថយ​ចំនួន​អ្នកស្លាប់ អ្នករងរបួស អ្នក​ពិការ និង​ការខូចខាត​នានា ដែល​បង្ក​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ការអំពាវនាវ​នេះ​ធ្វើឡើង នៅក្នុង​ពិធី​ផ្សព្វផ្សាយ​អប់រំ​ស្តីច្បាប់ ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ ២០២០ នេះ ដោយ​មាន​ការចូលរួម​ពី លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មន្ត្រី​ពាក់ព័ន្ធ​កងកំលាំង​ទាំង​បី ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ក្នុង​ក្រុង​តាខ្មៅ​ជា​ង ២០០​នាក់​។​

​ឯកឧត្តម​បន្តថា សុវត្ថិភាព​ចរាចរណ៍ គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​សុខភាព​សាធារណៈ ជា​ការងារ​ចម្បង​ដែល​ទាមទារ​ឲ្យមាន​ការដោះស្រាយ​ជាបន្ទាន់ ខណៈ​ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​មាន​ចំនួន​ខ្ពស់​នឹង​កើនឡើង​យ៉ាង​ខ្លាំង​ជា​បញ្ហា​ចាំបាច់​ចំពោះ​មុខ ដែល​ត្រូវតែ​រួមគ្នា​ដើម្បី​ដោះស្រាយ​ពីព្រោះ​បញ្ហា​នេះ​មិនមែន​ជា​ភារកិច្ច​ផ្ដាច់មុខ​របស់​នរណា​ម្នាក់​ឡើយ​។

​ថ្លែង​ក្នុង​ឱកាស​នោះដែរ លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ ក្រសួង​សាធារណការ បាន​គូសបញ្ជាក់ថា គោលបំណង​នៃ​ការរៀបចំ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​នេះ គឺ​ដើម្បី​ជាការ​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ ទាំងអស់ ជា​ពិសេស​អ្នក​ប្រើប្រាស់​ទោចក្រយានយន្ត ឱ្យ​យកចិត្តទុកដាក់ និង​ចូលរួម​គោរព​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក សំដៅ​ចូលរួម​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឲ្យនៅ​កម្រិត​ទាប​បំផុត​។​

​លោកជំទាវ​បានបញ្ជាក់​បន្តថា ឆ្នាំ​២០២០​នេះ គឺ​រាជរដ្ឋាភិបាល​បាន​កំណត់​យក​ជា​ឆ្នាំ​នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក ដើម្បី​ជា​ការទប់ស្កាត់ និង​កាត់បន្ថយ​ឱ្យបាន​អតិបរមា​នូវ​កំណើន​គ្រោះថ្នាក់​ចរាចរណ៍ កំណើន អ្នកស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដោយ​បាន​ចាប់​អនុត្ត​ការ​រឹត បន្តឹង ការ​អនុ​វ​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០២០​តទៅ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវតែ​រួមគ្នា​អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ដើម្បី​ជៀសផុត​ពី​ការ​អា​ផាកពិន័យ​ធ្ងន់ធ្ងរ​។​

​លោកជំទាវ​បាន​ជម្រុញ​ឲ្យ​អ្នកចូលរួម​ទាំងអស់ លើកឡើង​ជា​សួរ ទាក់ទង​នឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ហើយក៏​បាន​លើកទឹកចិត្ត​ដល់ យុវជន​ឲ្យ​រៀន​អំពី​វិធី​ប្រើប្រាស់​កម្មវិធី​អប់រំ​ច្បាប់ ស្តីពី ចរាច​រណ៍ ផ្លូ វ​គោក (Cambodia Driving Rules) ដែល​ជា​កម្មវិធី​មួយ​ងាយស្រួល​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​អាច​ធ្វើ​ការរៀនសូត្រ​អំពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​អាច​ប្រលង​សាកល្បង​សមត្ថភាព​របស់​ខ្លួន​បាន​ផងដែរ ពី​ព្រោះ​កម្មវិធី​នេះ​ជា​កម្មវិធី​អេឡិចត្រូនិច ដែល​អាច​ទាញ​យក​បាន​ពី app store និង play store អាច​ដំណើរការ​បាន​លើ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូន ទាំង​ប្រព័ន្ធ android និង​ប្រព័ន្ធ ios​។

​ក្នុង​ពិធី​នេះ​ក៏​មាន​ការចែកជូន មួកសុវត្ថិភាព សៀវភៅ​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក សៀវភៅ​អ្វី​ដែល​អ្នកបើកបរ​ទោចក្រយានយន្ត​ត្រូវ​យល់​ដឹង ប័ណ្ណ​ជំនួយស្មារតី​ស្តីពី​សុវត្ថិភាព​ចរាច​រណ៍ ដល់​អ្នកចូលរួម​ផងដែរ​។​

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល​បានឲ្យដឹងថា គិត​ត្រឹម​ពេល​នេះ​មន្ទីរ​បាន​ចុះបញ្ជី យានយន្ត ទេសចរណ៍​បាន​ចំនួន ៥១៤ គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​តូច​បាន​ចំនួន ២៦០ គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​ធំ​បាន​ចំនួន ៣៧៨ គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​បាន​ចំនួន ៧១​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ​បាន​ចំនួន ៤ គ្រឿង ទោចក្រយានយន្ត​បាន​ចំនួន ២៣៩០ គ្រឿង ត្រីចក្រយានយន្ត​បាន​ចំនួន ៣៣៩​គ្រឿង​។ បាន​ផ្ដល់​ប័ណ្ណ​យានយន្ត​ប្រភេទ ក ចំនួន ១១២២​បណ្ណ ប្រភេទ ខ ចំនួន ៧៦៥៥​បណ្ណ​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *