ខេត្តស្វាយរៀង÷ក្រោយពីទទួលបានព័ត៌មានថាមានទីតាំងល្បែងភ្នាល់មាន់ជល់តាមទូរទស្សន៍អនឡាញខុសច្បាប់នៅក្នុងហាងកាហ្វេមួយកន្លែងដែលប្រមូលផ្ដុំទៅដោយក្រុមអ្នកញៀនល្បែងនោះ នៅថ្ងៃទី ១២ខែកញ្ញាឆ្នាំ ២០២២វេលាម៉ោង ១១:១៧ នាទី លោកវីរៈសេនីយ៍ត្រី ឡុង សុន្នី មេប៉ុស្តិ៍នគរបាលបុនម៉ន បានចុះត្រួតពិនិត្យដល់ទីតាំងដែលសារព័ត៌មានបានរាយការណ៍ម្ចាស់ទីតាំងឈ្មោះសំ ដារ៉ូ ភេទប្រុស អាយុ ៥២ ឆ្នាំ រស់នៅភូមិ ស្រម៉ ឃុំ បុសមប ស្រុករំដួល ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ រួចធ្វើការអប់រំនិងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងឲ្យបញ្ឈប់ផ្ដល់ទីតាំងដើម្បីលេងល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញនិងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ បើមិនគ្រប់កិច្ចសន្យា សមត្ថកិច្ចនិងចាត់ចាត់វិធានការតាមនីតិវិធីច្បាប់ ។
សមត្ថកិច្ចបានអរគុណដល់អ្នកសារព័ត៌មាននិងបងប្អូនប្រជាពលរដ្ឋដែលតែងតែចូលរួមសហការតាមរយៈផ្ដល់ព័ត៌មានពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងៗ ដែលធ្វើឲ្យកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រប់ប្រភេទសមត្ថកិច្ចទទួលបានលទ្ធផលល្អប្រសើរ ៕