(កណ្ដាល)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្នាដៃនារីខ្មែរដែលជាមជ្ឈមណ្ឌលតែមួយគត់នៅក្រុងតាខ្មៅ ដែលបណ្ដុះបណ្ដាលនារីខ្មែរដោយមិនគិតកម្រៃ ហើយថែមទាំងប្រគល់វិញ្ញាប័ណបត្រជូនដោយមិនគិតថ្លៃសេវាទាំងអស់ ដែលនេះជាការចូលរួមជួយជ្រោមជ្រែងកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ ។
ស្ថិតនៅក្នុងឱកាសប្រគល់វិញ្ញាប័ណបត្រដល់សិក្ខាទាំងអស់នៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២ ដែលមានវត្តមានចូលផងដែរពីសំណាក់លោកជៀម ខូយ ចៅសង្កាត់តាខ្មៅ ,លោកឌុល គោ ជាមេភូមិតាខ្មៅ៣ ជាការលើកកិត្តិយសនិងផ្ដល់នូវកម្លាំងចិត្តចំពោះម្ចាស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្នាដៃនារីខ្មែរដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តជួយដល់ស្ត្រី្មខ្មែរឲ្យមានចំណេះជំនាញផ្នែកសាឡនសំរាប់ប្រកបរបរចិញ្ចឹមជីវិត ។
ស្ថិតក្នុងឱកាសនេះ លោកជៀម ខូយ ចៅសង្កាត់តាខ្មៅបានលើកឡើងកោតសរសើរចំពោះទឹកចិត្តដ៍ល្អរបស់ម្ចាស់មជ្ឈមណ្ឌលដែលមានទឹកចិត្តល្អបង្រៀនដល់នារីខ្មែររាប់រយរាប់ពាន់នាក់ឲ្យទទួលបានចំណេះជំនាញផ្នែកសាឡន(សំអាងការ)ដោយយបង្រៀនពុំគិតថ្លៃ ហើយថែមទាំងប្រគល់វិញ្ញាប័ណបត្រជូនដោយមិនគិតថ្លៃថែមទៀតផង ។
ជាមួយគ្នានេះដែរលោកម៉ៅ មីន អគ្គនាយកក្រុមហ៊ុនស្នាដៃនារីខ្មែរត្រេឌីង និងលោកស្រីហង់ វុត្ថា ជាអគ្គនាយិកា និងជាប្រធានគ្រប់គ្រងផ្នែកបច្ចេកទេស បានថ្លែងថា ទាំងនេះជាទឹកចិត្តស្រលាញ់ដល់់កូនខ្មែរហើយចង់ឲ្យកូនខ្មែរពិសេសនារីខ្មែរមានចំណេះជំនាញច្បាស់់លាស់មួយពិតប្រាកដើម្បីបើកមុខរបរអាជីវកម្មដោយខ្លួនឯង ពុំចាំបាច់ចំណាកស្រុកទៅក្រៅប្រទេសដែលអាចប្រឈមនឹងហានិភ័យណាមួយកើតឡើងជាយថាហេតុ ដែលទាំងនេះ ជាការជួយជ្រោមជ្រែងនិងជួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ។
លោកអគ្កនាយកនិងលោកស្រីអគ្គនាយិការបានថ្លែងបន្តថា អរគុណរាជរដ្ឋាភិបាកម្ពុជាដែលបានដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព មានការរីកចំរើន ការរីកលូតលាស់ទៅមុខជាលំដាប់ ដែលញ៉ាំងឲ្យសេដ្ឋកិច្ចមានការរីកលូតលាស់ល្អ ហើយប្រជាពលរដ្ឋសំបូរការរៀបចំកម្មវិធីជាច្រើនដែលមិនអាចខ្វះបាននូវអ្នកជំនាញផ្នែកសំអាងការ ផាត់មុខជាដើម ខណ:ដែលជំនាញមួយនេះត្រូវចំណាយថវិការច្រើនក្នុងការសិក្សា ដូច្នះពួកយើងក៍សម្រេចចិត្តជួយដល់ស្ត្រីខ្មែរទាំងអស់ដែលស្រលាញ់ជំនាញមួយនេះ មកសិក្សាដោយឥតគិតថ្លៃ និងនៅតែបន្តផ្ដល់នូវការបង្រៀនដល់ស្ត្រីខ្មែរផ្សេងៗទៀតដែលមានបំណងមកចង់សិក្សាលើជំនាញនេះ ។
គួរជម្រាបថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្នាដៃនារីខ្មែរសាឡន បានបើកបង្រៀនដល់កូនខ្មែរលើជំនាញមួយនេះរយ:ពេលជាង៦ឆ្នាំមកហើយ ដែលទទួលបានការសាទរយ៉ាងច្រើនអនេកពីសំណាក់ស្ត្រីខ្មែររាប់ពាន់នាក់មកសិក្សាលើជំនាញនេះដោយឥតគិតថ្លៃ ៕