ខេត្តសៀមរាប ៖ ប្រភពពីប្រជាពលរដ្ឋអ្នកបំរើការម្នាក់របស់លោក តា សុខ បានប្រាប់អ្នកសារព័ត៌មានយើងថាគឺ លោក តា សុខ ដឹកជញ្ជូនឈើយ៉ាងសកម្មខ្លាំងណាស់ចេញពីព្រៃបឹងពែមកស្តុកទុកនៅតំបន់ ឃុំ ខ្វាវ ស្រុក ជីក្រែក ខេត្តសៀមរាប ។
របរដឹកជញ្ជូនឈើយកទៅទុកមានរថយន្តកែច្នៃនិងគោយន្តកន្ត្រៃឥឡូវកំពុងតែមានប្រជាប្រិយភាពនិងឈានមុខគេយ៉ាងសកម្មបំផុតផងដែរ. ប្រចាំតំបន់ឃុំខ្វាវ ស្រុក ជីក្រែង បក្សពួកជំនាញផ្នែកខាងដឹកជញ្ជូនជាច្រើននាក់ជាទូទៅអ្នកនៅក្នុងខេត្តសៀមរាបដែលតែងតែបម្រើការឈ្មួញឈើ ឈ្មោះ តា សុខ ហើយតែងបម្រើបន្តទៅថៅកែធំៗដែលគេតែងតែចាត់ចែងរត់ការបង់លុយជូនសមត្ថកិច្ចថ្នាក់ក្រោយមួយចំនួនដែលប្រចាំការនៅមូលដ្ឋានគ្រប់ស្ថាប័នក្នុងតំបន់ធ្វើសកម្មភាព ឃុំ ខ្វាវ ស្រុក ជីក្រែងមន្ត្រីជំនាញនៅក្នុងស្រុកមិនហ៊ានបង្ក្រាបសូមមន្ត្រីថ្នាក់លើជួយមើលមន្ត្រីថ្នាក់ក្រោមផងទាន ៕
ចេញផ្សាយថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២២