នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២២ នេះ មានករណីអគ្គិភ័យឆាបឆេះ នៅក្នុងរោងចក្រស៊ីកូ តំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត បណ្ដាលឱ្យឆេះម៉ូតូរបស់កម្មករ កម្មការិនី ប្រមាណ ៣០គ្រឿង ខូចទាំងស្រុងប្រមាណ ១១គ្រឿង ។
ករណីនេះ មិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតទេ ដោយសារកម្មករ កម្មការនី ចូលធ្វើការអស់ ហើយការឆេះ គឺឆេះនៅកន្លែងផ្ញើកង់ម៉ូតូរបស់កម្មករ កម្មការិនី ។ ចំពោះមូលហេតុនៃការឆាបឆេះ ក៏នៅមិនទាន់ដឹងច្បាស់នៅឡើយ ។
ក្រោយកើតហេតុ កម្មករ កម្មការិនី ជាម្ចាស់ម៉ូតូ ខ្លះស្រែកទ្រហោយំ ហើយខ្លះទៀតកើតខ្យល់ចាប់ ដោយសារម៉ូតូខ្ចីលុយគេយកមកទិញ បែជាត្រូវភ្លើងឆេះអស់ដូចនេះ ៕