ពិធីបុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី​កសាង​សាកលវិទ្យាល័យ​សម្ដេចព្រះ​មហា​សង្ឃរាជ បួ​រ គ្រី​

​ខេត្ត​កណ្ដាល​៖ ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី កសាង​សាកលវិទ្យាល័យ​សម្ដេចព្រះ​មហា​សង្ឃរាជ បួ​រ គ្រី ស្ថិតនៅ​ភូមិ​រកា​ធំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

​មានប្រសាសន៍​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​លើកឡើង​ថា អគារ​សាកល វិទ្យាល័យ​សម្តេច​ព្រះ​មហា​សង្ឃរាជ បួ​រ គ្រី គឺជា​ប្រវត្តិសាស្ត្រ​សម្រាប់ សមណ​និស្សិត និស្សិត យុវជន​ខ្មែរ និង​បរទេស មក​ទទួល​ការអប់រំ និង​សិក្សា​ស្រាវជ្រាវ ស្វែងរក​ចំណេះដឹង​នៅទីនេះ​។

​ឯកឧត្តម​អភិបាលខេត្ត បន្តថា អគារ​សកល​វិទ្យាល័យ​សម្តេចព្រះ​មហាសង្ឃរាជ បួ​រ គ្រី នេះ គឺជា​សមិទ្ធិផល​ថ្មី​មួយទៀត ដែល​កើតចេញ​ពី​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជាមួយ​នឹង​ជីវភាព​រស់នៅ របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ក្រោម​ម្លប់​នៃ​សន្តិភាព ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ រស់នៅ​ពោរពេញ​ដោយ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ជាមួយនឹង​ការ​ដាក់​ចេញ​ឱ្យ​អនុវត្ត នូវ​គោលនយោបាយ ភូមិ ឃុំ​សង្កាត់​មាន​សុវត្ថិភាព ធ្វើឱ្យ​មូលដ្ឋាន​ខេត្ត​កណ្តាល មាន​ការអភិវឌ្ឍន៍ រីកចម្រើន​លើ គ្រប់​វិស័យ​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​។ ដូច្នេះ​យើងទាំងអស់គ្នា សូម​គោរព​អរគុណ​សន្តិភាព អរគុណ​នយោបាយ​ឈ្នះ​ឈ្នះ គោរព​ដឹងគុណ ស្ថាប​និក​មគ្គុទេស៍ឯក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​នាំមក​នូវ​សុខសន្តិភាព និង​ការ ឯកភាព​ជាតិ​ពេញលេញ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នាំ​ឱ្យ​កកើត​មាននូវ​សមិទ្ធិផល​ជាច្រើន​បម្រើ​ឱ្យ​ផលប្រយោជន៍​សាធារណៈ​។​

​សម្ដេច​មង្គលទេពាចារ្យ វង្ស អានេ​តា សម្តេចព្រះ​សង្ឃនាយករ​ង នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​មេគណ​គណ​ធម្មយុត្តិកនិកាយ ខេត្ត​កណ្តាល បាន​មាន​សង្ឃដីកា​ថា អគារ​សាកលវិទ្យាល័យ​សម្តេចព្រះ​មហាសង្ឃរាជ បួ​រ គ្រី សាងសង់​លើ​ផ្ទៃដី​ទំហំ ១៣.៥៨០​ម៉ែត្រការ៉េ (​មួយ​ម៉ឺន​បី​ពាន់​ប្រាំ​រយ​ប៉ែ​សិប​ម៉ែត្រការ៉េ មាន​កម្ពស់ ៦​ជាន់ មាន​រាង​ជា​អក្ស អ៊ុយ​(U) មាន​បន្ទប់​សិក្សា​ចំនួន ៧២ បន្ទប់ បន្ទប់​រដ្ឋបាល ១៧ បន្ទប់​សាលប្រជុំ ០២ បន្ទប់ ផ្ទុក​មនុស្ស​បាន​ចំនួន ១០២០ នាក់ មាន​អាហា​រដ្ឋា​ន​ចំនួន ០១ កន្លែង ចំណត​យានយន្ត ០១ កន្លែង ចំណាយ​ថវិកា​ចំនួន ៤.០៥៣.០០០ $ (​បួន​លាន ប្រាំ​ម៉ឺន​បី​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​) ដោយ​មិន​ទាន់​គិត​បញ្ចូល សម្ភារៈ​បរិក្ខារ​បំពាក់​ក្នុង​អគារ​នៅឡើយ​។​

​សម្ដេច​មង្គលទេពាចារ្យ វង្ស អានេ​តា មាន​សង្ឃដីកា បន្តថា សាកលវិទ្យាល័យ​នេះ មាន​បង្រៀន​ជាង​២០ ជំនាញ ហើយ​សិស្ស និស្សិត​ទាំងអស់​អាច​មក​សិក្សា​រៀនសូត្រ​នៅ​សាកលវិទ្យាល័យ​នេះ បាន​ដោយ​សិស្ស និស្សិត​ទាំងអស់ បង់​ថ្លៃ​ទឹក និង​ភ្លើង ក្នុង​មួយ​ឆ្នាំ ១២០ ដុល្លារ​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *