កំពត៖ ប្រជាពលរដ្ឋរស់នៅភូមិជ្រៃឃុំឈូកស្រុកឈូកខេត្តកំពត បានអំពាវនាវឲ្យលោក ម៉ៅ ធនិន អភិបាលខេត្តនិងជាគណៈបញ្ជាការឯកភាពខេត្តកំពត ចាត់វិធានការបង្ក្រាបល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ពួកគាត់ផងព្រោះបច្ចុប្បន្នល្បែងស៊ីសងច្រើនប្រភេទកំពុងរាលដាលយ៉ាងពេញបន្ទុក។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅចំណុចភូមិឃុំលើគេបានលួចបើកសង្វៀនបញ្ជល់មាន់មួយកន្លែងជាយូរខែកន្លងមកហើយតែអាជ្ញាធរនិងសមត្ថកិច្ចមិនចាត់វិធានការសោះ។
ទន្ទឹមនឹងនេះលោកឧត្តមសេនីយ៍ទោម៉ៅច័ន្ទមធុរិទ្ធស្នងការនគរបាលខេត្តកំពតបានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលថ្នាក់ក្រោមមិនរាយការណ៍ជូនថ្នាក់លើទុកឱ្យល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកនៅនៅក្នុភូមិសាស្ត្ររបស់ខ្លួន។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបន្ថែមបានឲ្យដឹងថាល្បែងស៊ីសងនៅទីតាំងខាងលើនេះប្រជាពលរដ្ឋធ្លាប់បានរាយការណ៍ជូនសមសមត្ថកិច្ចជាច្រើនដងមកហើយមិនដែលឃើញសមត្ថកិច្ចចុះមកបង្ក្រាបសោះ។
ប្រជាពលរដ្ឋរស់នៅភូមិជ្រៃឃុំឈូកសូមសូមអំពាវនាវអោយអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានចុះបង្ក្រាបល្បែងស៊ីសងនេះដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។
សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីរលោកប៉ោយ៉ាអធិការនគរបាលស្រុកឈូកបានទេដោយសារទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនងបាន។