លោក​ឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរង​ខេត្ត​កណ្តាល នឹង​ចូល​ទៅ​បំភ្លឺ​នៅ​ចំពោះមុខ​តុលាការ​ពាក់ព័ន្ធ​រឿង​ដីធ្លី និង​សុំ​ឲ្យ​តុលាការ​ផ្តល់​ភាពយុត្តិធម៌​ដល់​គ្រួសារ​របស់​លោក​ដែល​ជា​ម្ចាស់​ដី​ពិតប្រាកដ​

(​កណ្ដាល​)៖ លោក​ឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរង​នគរបាល​ខេត្ត​កណ្ដាល បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន នា​ល្ងាច​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២២​នេះ​ថា លោក​នឹង​ចូល​ទៅ​បំភ្លឺ​នៅ​ចំពោះមុខ សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ​ជម្លោះដីធ្លី​មួយកន្លែង ដែល​ត្រូវ​ភាគី​ម្ខាង​ទៀត​ប្តឹង ប៉ុន្តែ​លោក​អះអាងថា​រឿង​នេះ​កើតឡើង​យូរហើយ​ជាមួយ​ឈ្មោះ ប៊ុន ចាន់​សុធា​។​

​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការរង បាន​បន្តថា រឿងហេតុ​ដែល​គេ​ប្ដឹង​ខ្លួន​ទៅកាន់​តុលាការខេត្ត​កណ្ដាល គឺ​ផ្ដើមចេញ​ពី​ជម្លោះ​ដីធ្លី​មួយ​ជា​យូរណាស់​មក​ហើយ​រវាង​ម្ដាយក្មេក​, សាច់ញាតិ​ខាង​ប្រពន្ធ និង​ឈ្មោះ ប៊ុន ចាន់​សុធា ហើយ​ឈ្មោះ ប៊ុន ចាន់​សុធា មានបំណង​រំលោភ​យក​ដី​គ្រួសារ​របស់​លោក តែ​ដឹង​ខ្លួន​ថា​នឹង​ចាញ់ ក៏​ប្ដឹង​ម្ដាយក្មេក និង​សាច់ញាតិ​របស់​លោក​ទៅកាន់​តុលាការ​តែម្តង​។​

​សូមជម្រាបថា លោក​ឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ត្រូវបាន​លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល ចេញ​ដីកា​កោះហៅឲ​ឲ្យចូល​មក​បំភ្លឺ ពី​ដំណើរ​រឿង​បំភាន់​មន្ត្រី​សុរិយោដី និង ប្រើ​អំពើហិង្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត តាម​បណ្ដឹង​របស់​ឈ្មោះ ប៊ុន ចាន់​សុទ្ធា កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២២​។​

​តុលាការ​បាន​កោះហៅ​លោក អុល ប៊ុណ្ណា ក្នុងនាម​ជា «​ជនសង្ស័យ​» មាន​ទីលំនៅ​ភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ឲ្យចូល​មកកាន់​អយ្យការ​អមសាលា​ដំបូង​ខេត្តក​ណ្តា​ល នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២២ វេលា​ម៉ោង ៨៖៣០​នាទី​ព្រឹក​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក អុល ប៊ុណ្ណា ថ្លែង​ប្រាប់​បន្តថា នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២២​នេះ​ថា លោក​មិន​ទាន់​បាន​ទទួល​ដីកាកោះ​ពី​តុលាការ​នៅ​ឡើយ​ទេ ហើយ​លោក​ក៏​មិនដឹង​រឿង​អ្វី​ដែរ តែ​លោក​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​ចំពោះមុខ តុលាការ​តាម​ការកោះហៅ ព្រោះ​ដឹង​ថា ជម្លោះ​ដីធ្លី​របស់​គ្រួសារ​ខាង​ប្រពន្ធ​នឹង​ឈ្នះ​ដោយសារ​មាន​ឯកសា​រទិញ​គ្រប់គ្រាន់ ខណ​:​ដែល​ភាគី​ខាងគេ​នោះ​ចង់​រំលោភ​យក​តែ​ពុំ​បាន​សម្រេច​ក៏​ប្ដឹងទៅ​តុលាការ​តែម្តង​។​

​ទោះយ៉ាងណា លោក​ស្នើសុំ​តុលាការខេត្ត​កណ្ដាល មេត្តា​ជួយ​ផ្ដល់​យុត្តិធម៌​ដល់​ម្ចាស់​ដី​ពិតប្រាកដ និង​សូម​ចាត់ការ​ចំពោះ​ជនខិលខូច​តាម​ផ្លូវច្បាប់ បើ​រកឃើញថា​មាន​ទោស​កំហុស​នោះ​។ យ៉ាងណា​ក៏​ដោយ​ភ្នាក់ងារ​ព័ត៌មាន​យើង​មិនទាន់​អាច​សុំ​ការបកស្រាយ​ពី​ភាគី​ម្ខាង​ទៀត​ឈ្មោះ ប៊ុន ចាន់​សុធា បាន​នោះ​ទេ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *