សៀមរាប៖មានសេចក្ដីរាយការណ៍ថាបច្ចុប្បន្នគេសង្កេតឃើញបទល្មើសដឹកជញ្ចូនអនុផលព្រៃឈើ កើតមានពេញបន្ទុកក្នុងទឹកដីសហគមន៍នៅចំណុចដក់ពោធិ នៅក្នុងទឹកដីព្រៃសហគមន៍បឹងពេរ ឃុំពង្រលើ ស្រុកជីក្រែង។
តាមរយៈអ្នកយកព័ត៌មានរបស់យើងបានឲ្យដឹងថាការដឹកនេះតាមរយៈរទេះគោជាច្រើនរទេះចេញពីព្រៃសហគមន៍បឹងពេរចូលមកទឹកដីភូមិតាភ្ញា ភូមិម្កាក់ស្រុកជីក្រែងខេត្តសៀមរាប។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមេព្រៃនិងបរិស្ថាន ជាអ្នកបើកដៃអោយមានបទល្មើសយ៉ាងអាណាធិបតេយ្យ។ដោយមានឈ្មោះលោក ក្អាង បរិស្ថានពង្រលើជាអ្នកកាងបទល្មើសទាំងនោះ។
មហាជនថ្លែងថា បើគ្មានវិធានការពីថ្នាក់លើទេ ព្រៃឈើ មុខតែរលាយក្រោមស្នារដៃរបស់លោក មេព្រៃនិងបរិស្ថានពង្រលើ ជាមិនខាន ដូច្នេះ លោក ម៉ុងប៊ុនលឹម នាយខ័ណ្ឌរដ្នបាលព្រៃឈើ ខេត្ត មិនគួរបណ្ដោយអោយ មន្ដ្រីក្រោមឱវ៉ាទប្រព្រឹត្តអំពើខុសឆ្គងបែបនេះតទៅទៀតទេ ហើយបែរជារក្សាភាពស្ងៀមស្ងាត់ទាំងមេទាំងកូនបណ្ដោយអោយឈ្មួញសម្រុកដឹកឈើយ៉ាងពេញបន្ទុក។