ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​បេតុង​និង​សមិទ្ធផល​នានា​ជាច្រើន ក្នុង​ស្រុក​កោះអណ្ដែត​

តាកែវ​៖​សមិទ្ធផល​នានា​ជាច្រើន រួម​មាន​ស្ពានបេតុង ផ្លូវ​គ្រួស សួនច្បារ ស្ថិតនៅ​ឃុំ​ក្រពំ​ុ​ឈូក ស្រុក​កោះអណ្តែត ខេត្តតាកែវ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព ឯកឧត្តម ញាណ ឡេង និង​លោកជំទាវ​ទិត្យ មា​លា

​ឯកឧត្តម ញាណ ឡេង បានឱ្យ​ដឹង​ដែរ​ថា សមិទ្ធផល​នានា​ដែល​ត្រូវ​សម្ពោធ​នៅ​ពេល​នេះ​រួមមាន​៖ -​សួនច្បារ​
ផ្លូវ​បេតុង​ប្រវែង​ទទឹង​4​ម៉ែត្រ​ ​បណ្តោយ​1023​ទំហំ​សរុប​4092​ការ៉េ និង​ផ្លូវ​គ្រួស​ក្រហម​ទទឹង​5​ម៉ែត្រ​បណ្តោយ​420​ម៉ែត្រ​ផ្ទៃ​សរុប​ 2100​ម៉ែត្រការ៉េ​នៅ​ភូមិ​ព្រៃម្លូ ឃុំ​ក្រពុំឈូ ស្រុក​កោះអណ្តែត ខេត្តតាកែវ​។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះដែរ ឯកឧត្តម បាន​លើកឡើង​ថា សមទ្ធិ​ផល​ថ្មីៗ​ជាច្រើន​ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នាពេលនេះ បាន​កើតចេញ​ពី​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ប៉ុន​ប្រសប់ និង​ឈ្លាសវៃ របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឱ្យ​ប្រទេស​ជាតិ​ទាំងមូល មាន​សន្តិភាព ឯកភាព និង​កិត្យានុភាព​ជាតិ ហើយ​បាន​ទទួល​ការកោតសរសើរ​ស្ងប់​ស្ញែង​លើ​ឆាក​អន្តរជាតិ​។ ដូច្នេះ​យើងទាំងអស់គ្នា ត្រូវ​ដឹងគុណ​សន្តិភាព និង​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​ការពារ​សន្តិភាព ដើម្បី​អោយ​ប្រទេស​របស់​យើង​ ​មាន​ការអភិវឌ្ឍ​បន្ថែមទៀត​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​បង្ការ ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​កំពុង​ឆ្លង​រាលដាល​នៅក្នុង​សហគមន៍ ពិសេស​មេរោគ​បំលែង​ថ្មី​អូ​មី​ក្រុង ដោយ​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​នានា​របស់​ក្រសួង​សុខាភិបាល និង​អនុសាសន៍​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី មាន ៣​កុំ និង ៣​ការពារ​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *