ខេត្តកណ្ដាល ៖ ដើម្បីធ្វើឲ្យរដ្ឋបាលខេត្ត មានលទ្ធភាពគ្រប់ គ្រាន់ ក្នុងការអភិវឌ្ឍខេត្តតាមផែនការដែលបានគ្រោងទុក និងអាចដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋបានប្រកបដោយប្រសិទ្ធិភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានស្នើឲ្យរដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវត្រៀមរៀបចំផែនការថវិកាឆ្នាំ ២០២១ ឲ្យបានច្បាស់លាស់ តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ សម្រាប់ត្រៀមឲ្យក្រុមប្រឹក្សាខេត្ត ធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិ ទី ២ របស់ ក្រុម ប្រឹក្សា ខេត្ត នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២១នេះ ដោយ មានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល ព្រមទាំងឯកឧត្តម លោក ជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរអង្គភាពនានាជុំវិញខេត្តជាច្រើនរូប។
ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំកសាងផែនការថវិកាសម្រាប់ឆ្នាំ២០២១ខាងមុខនេះគឺជាការងារចាំបាច់ណាស់ ត្រូវធ្វើឲ្យបានស្របទៅតាម តម្រូវការ ជាអាទិភាពរបស់ប្រជាពល រដ្ឋ និងតាមសំណូមពររបស់ប្រជាពលរដ្ឋដែលបានស្នើសុំនៅ ក្នុងវេទិការបស់ក្រុមប្រឹក្សាទាំងថ្នាក់ស្រុក និងថ្នាក់ខេត្ត ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើ ការបានក្រើនរំលឹកដល់ ប្រធានមន្ទីរ អង្គភាពទាំងអស់ ឲ្យយក ចិត្តទុកដាក់រាល់កិច្ចប្រជុំ ប្រចាំខែ របស់ គណៈ អភិបាលខេត្ត និង កិច្ចប្រជុំ របស់ក្រុមប្រឹក្សាខេត្ត ហាមមិនឲ្យអវត្តមានជាដាច់ ខាតប្រធាន ឬ អនុប្រធាន មន្ទីរ ទាំងឡាយ ត្រូវក្តាប់ ការងារ ឲ្យ បាន ច្បាស់លាស់ ដើម្បី ត្រួតពិនិត្យ វាយតម្លៃ និង ឆ្លុះ បញ្ចាំង អំពី សមិទ្ធផល ការងារ និង បញ្ហា ប្រឈម នានា ហើយអាចដោះស្រាយបញ្ហានានាទាំងនោះបាន ជៀសវាងឱ្យអនុប្រធាន ឬ មន្ត្រី ចូលរួម ប្រជុំ ជំនួស ហើយ ក្តាប់ ការងារ អត់ បាន ដែល ធ្វើ ឱ្យ ពិបាក ក្នុងការដោះស្រាយ ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល បាន ណែនាំ និង ជម្រុញ បន្ថែម ដល់ រដ្ឋបាល ខេត្ត មន្ទីរ អង្គភាព និង អាជ្ញាធរ ក្រុង – ស្រុក រួម ទាំង សមត្ថកិច្ច ទាំង អស់ ត្រូវ ខិតខំ យកចិត្តទុកដាក់ អនុវត្ត ការងារ របស់ ខ្លួន បន្ថែម ទៀត ជា ពិសេស លើ ការងារ ផ្តល់ សេវា សាធារណៈ ឱ្យ មាន ប្រសិទ្ធភាព ងាយស្រួល ឆាប់រហ័ស មានតម្លាភាព ត្រូវខិតខំពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុច ដោយមានទំនួលខុសត្រូវខ្ពស់ លើការបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ដើម្បីភាពសុខសាន្ត និងការរីកចម្រើនរបស់ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល ។