កណ្ដាល ៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក រួមជាមួយ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ញើញជាអធិបតីភាព ក្នុងកម្មពិធីបិទការប្រកួតពានរង្វាន់បាល់ទាត់បុរស-នារី អាយុក្រោម ១៨ឆ្នាំ ប្រចាំស្រុកល្វាឯម នៅទីលានបាល់ទាត់វិទ្យាល័យហ៊ុន សែន ទឹកឃ្លាំង ស្ថិតក្នុងឃុំទឹកឃ្លាំង។
-ក្នុងនោះកីឡាក បាលទាត់បុរស និងនារីមានចំនួនសរុប១៨ក្រុម(ផ្នែកនារីមាន៥ក្រុម និងផ្នែកបុរស់មាន១៣ក្រម)ដែលមកពីគ្រប់ឃុំក្នុងស្រុកល្វាឯម និងមកពីស្រុកខ្សាច់កណ្តាល និងស្រុកពោធិ៍រៀងផងដែរ។
-ចំពោះ ផ្នែកបុរស ក្រុមបាល់ទាត់ល្ខោនខោលវត្តស្វាយអណ្តែត ស្ថិតក្នុងឃុំសារិការកែវជាម្ចាស់ជើកឯងលេខ ១ និងផ្នែកនារីក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ជាម្ចាស់ជើងឯកលេខ ១ ផងដែរ។
-ឆ្លៀតក្នុងឱកាសនោះលោកអភិបាលស្រុកបានផ្តាំផ្ញើដល់កីឡាករ កីឡាការនី ខិតខំសិក្សា ពេលទំនេរចូលរួមលេងកីឡាដើម្បីបណ្តុះស្មារតីមិត្តភាព និងសាមគ្គីភាព ជាពិសេសបន្តអនុវត្តន៍ ៣កុំ ៣ការពារ និងចូលរួមចាក់វ៉ាក់សាំងដូសទី៣ និងត្រៀមខ្លួនទទួលដូសទី៤ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋ៕