មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព ចតុមុខ បាន​សម្ភោ​ធ​ជា​ផ្លូវការ​ហើយ​ក្រោម​អធិបតីភាព​ឯកឧត្តម​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​

ខេត្ត​កណ្ដាល​៖ ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២២ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធ​ជា​ផ្លូវការ មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព ចតុមុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​។​

​លោក​វជ្ជបណ្ឌិត​ឯកទេស ឈឿន ប៊ុណ្ណា​រិទ្ធិ នាយក​ប្រតិបត្តិ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ចតុមុខ បានអោយដឹងថា មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ចតុមុខ មាន​ទី​រង​តាម​បណ្ដោយ ផ្លូវ​១១៥ (២១B) ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ចតុមុខ បើក​បម្រើ​សេវាកម្ម​២៤​ម៉ោង ដោយ​មាន​ទទួល ពិនិត្យ និង​ព្យាបាល​លើ ផ្នែក​ជំងឺ​ទូទៅ ផ្នែក​រោគ​ស្ត្រី និង​សម្ភព ផ្នែក​វះកាត់​ទូទៅ និង​ឆ្អឹង ផ្នែក​កុមារ និង​ផ្នែក​មន្ទីរពិសោធន៍ ព្រមទាំង​ទទួល​ពិនិត្យ​ព្យាបាល​សមាជិក បេឡា​ជាតិ​សន្តិសុខ សង្គម (​ប​.​ស​.​ស​) ដោយ​ឥតគិតថ្លៃ​។​

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​សំដែង​នូវ​ការអបអរសាទរ​ដល់​មន្ទីរ​សម្រាប់​ព្យាបាល និង​សម្ភព ចតុមុខ ដែល​បាន​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​នៅពេ​ល​នេះ ដែល​នេះ​សបញ្ជាក់​ឱ្យឃើញ​ពី​សន្តិភាព ក្រោ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ធ្វើឱ្យ​ប្រទេស​មាន​សុខសន្តិភាព​ពេញលេញ និង​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ក្នុងនោះ​រួម​ទាំង​វិស័យ​សុខាភិបាល​ផងដែរ​។​

​ឯកឧត្តម បាន​ស្តារ​ដល់​មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព ចតុមុខ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការវិនិច្ឆ័យ​រោគសញ្ញា​ឱ្យបាន​ច្បាស់លាស់ និង​ព្យាបាល​ប្រកប​ដោយ​ក្រមសីលធម៌​ខ្ពស់ ហើយ​ត្រូវ​បើកចំហរ បើក​ចិត្ត​អោយ​ទូលាយ និង​ត្រូវ​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​ធ្វើឱ្យ​កន្លែង​របស់​យើង​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​ការបំរើ​សេវា​អោយបាន​ទាន់​ពេលវេលា រហ័ស​ទាន់​ចិត្ត និង​ទទួលយក​បាន ។​

​ឯកឧត្តម សង្ឃឹមថា មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព ចតុមុខ នេះ គឺជា​កន្លែង​មួយ​ដែល​ជួយ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​តាខ្មៅ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ប្រកបដោយ​គុណភាព ខ្ពស់ ដោយ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​ក្រុមគ្រូពេទ្យ​។ ក្រៅ​ពី​ការព្យាបាល​ប្រជាពលរដ្ឋ ឯកឧត្តម សង្ឃឹម​ថា​ទី​នេះ​គឺ​ជា​ទីកន្លែង​មួយ​សម្រាប់​ផ្ដល់​ឱកាស​ដល់​និស្សិត​ពេទ្យ​ដទៃទៀត ក្នុង​ការសិក្សា ស្វែងរក​នូវ​បទពិសោធន៍ ដោយ​ប្រែក្លាយ​ទី​នេះ​ទេ​ជា​កន្លែង​បណ្ដុះបណ្ដាល​សម្រាប់​និស្សិត​ពេទ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ទៀត​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *