សម្តេច​ប្រធានព្រឹទ្ធសភា គាំទ្រ​សកម្មភាព​របស់​អង្គការ​បណ្តុះបណ្តាល​វប្បធម៌​ឥស្លាម​គូ​វែត និង​សមាគម​ប្រភព​ល្អ​កម្ពុជា​ដែល​ជា​ការរួមចំណែក​អភិវឌ្ឍន៍​ធនធាន​មនុស្ស​កម្ពុជា

(​ភ្នំពេញ​)៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក អាស្សា​អាត អា​ល់ហ្សា​វ៉ារី ប្រតិភូ​តំណាង អង្គការ​បណ្តុះបណ្តាល​វប្បធម៌​ឥស្លាម​គូ​វែត ដែល​ជា​ប្រភព​ម្ចាស់​ជំនួយ​របស់​សមាគម​ប្រភព​ល្អ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ឆាយ វណ្ណា លេខាធិការ​គណៈកម្មកា​រ​ទី​៥​ព្រឹទ្ធសភា និង​លោក ត​ហ៊ើរ អ៊ូ​ម៉ើ​រ ប្រធាន​សមាគម​ប្រភព​ល្អ​កម្ពុជា​ផង​ដែរ ។​

​នៅក្នុង​ជំនួប​នា​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២២​នេះ លោក អាស្សា​អាត អា​ល់ហ្សា​វ៉ារី ប្រតិភូ​តំណាង​អង្គការ​បណ្តុះបណ្តាល​វប្បធម៌​ឥស្លាម​កូវ៉ែ​ត​បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ដែល​បាន​ផ្តល់ឱកាស​និង​អនុញ្ញាតិ​ឲ្យ​រូប​លោក​ក៏​ដូចជា​ថ្នាក់​ដឹកនាំ​សមាគម​បាន​ចូលជួប​សម្តែង​ការគួរសម​និង​ពិសេស​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល​ដឹកនាំ​សម្តេច​តេជោ​ហ៊ុនសែន ដែល​បាន​ផ្តល់​សិទ្ធិ​សេរីភាព​លើ​ជំនឿ​សាសនា​និង​ការ​សម្រួលការ​អភិ​វ​ឌ្ឃ​ដោយ​អនុញ្ញាត​ឲ្យ​ជំនួយ​បរទេស​ផងដែរ​។

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក៏បាន​មានប្រសាសន៍​កោតសរសើ​រ​និង​វាយតម្លៃ​ខ្ពស់ ពិសេស​គាំទ្រ​ចំពោះ​សកម្មភាព​ការងារ​និង​សមិទ្ធផល​ជាច្រើន​របស់ អង្គការ​បណ្តុះបណ្តាល​វប្បធម៌​ឥស្លាម​គូ​វែត ដែល​មាន​សមាគម​ប្រភព​ល្អ​កម្ពុជា​ជា​ដៃគូរ​នៅ​កម្ពុជា ហើយ​បាន​លើកទឹកចិត្ត​ឲ្យ​បន្ត​ការងារ​នេះ​ទៀត​ដើម្បី​ជា​ការចូលរួម​អភិវឌ្ឍ​ជាតិ​ជាមួយ​គ្នាត​ទៀត ។

​សូម​ជម្រាប​ថា​លោក អាស្សា​អាត អា​ល់ហ្សា​វ៉ារី ប្រតិភូ​តំណាង អង្គការ​បណ្តុះបណ្តាល​វប្បធម៌​ឥស្លាម​គូ​វែតបាន​កំពុង​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជា​ណ​ចក្រ​កម្ពុជា​ចំនួន​១០​ថ្ងៃ​ក្នុង​បំណង​ទស្សនកិច្ច​និង​ពិនិត្យ​វឌ្ឍនភាព​គម្រោង​តាម​ខេត្ត​ក្រុង​នានា​ដែល​កំពុង​បន្ត​អនុវត្ត​ដោយ​សមាគម​ប្រភព​ល្អ ហើយ​អំឡុងពេល​ទស្សនកិច្ច​នេះ លោក​ក៏​បាន​ចូលជួប​សម្តែង​ការងារ​គួរសម​ជាមួយ​ថ្នាក់ដឹកនាំ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ ។

​សូម​បញ្ជាក់​ទៀត​ថា សមាគម​ប្រភព​ល្អ​បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្លេះ ដែល​សមាគម​បាន​សម្រេច​ស្នាដៃ​និង​សមិទ្ធផល​នានា​ជាច្រើន​ស្កេកស្កះ​ទូទាំង​ប្រទេស​រួមមាន ៖ វិហារ​សាសនា សូ​រ៉ាវ អណ្ដូងទឹក សាលារៀន មន្ទីរពេទ្យ មជ្ឈមណ្ឌល​សម្រាប់​សិស្សានុសិស្ស​សិក្សា​រៀនសូត្រ​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ និង​គម្រោង​ជា​ច្រើន​ផ្សេង​ទៀត​ដែល​សមាគម​ប្រភព​ល្អ​សម្រេចបាន​យ៉ាង​ច្រើន​ស្កេកស្កះ និង​គម្រោង​នានា​ជាច្រើន​ផ្សេង​ទៀត​ដែល​សមាគម​នឹង​បន្ត​កសាង​នៅ​ឆ្នាំ​២០២១​នេះ ក៏​ព្រោះតែ​ប្រទេសជាតិ​មាន​សន្តិភាព​ទើប​សមិទ្ធផល​ទាំងនេះ​អាច​លេចចេញ​ជា​រូបរាង​បាន ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *