​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ចុះ​ត្រួតពិនិត្យ​មើល​វឌ្ឍនភាព​កំពង់ផែ និង​ការស្តា​ទន្លេ​វ៉ៃ​គោ​ដែល​ជា​គម្រោង​ថវិការ​ជាតិ ស្ថាបនា​ដោយ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក នៃ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន

​ខេត្ត​ស្វាយរៀង​ ៖ ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០​នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អមដំណើរ​ដោយ​លោក នួន លី​ហួន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​មេ​ី​ល​វឌ្ឍនភាព​កំពង់ផែ និង​ការស្តា​ទន្លេ​វ៉ៃ​គោ​ដែល​ជា​គម្រោង​ថវិការ​ជាតិ ស្ថាបនា​ដោយ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក នៃ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន មាន​ប្រវែង​៦៩៧៣​ម៉ែត្រ​។

​ការស្ថាបនា​គិត​ត្រឹម​ថ្ងៃ​នេះ​៖ ការចាប់​បោះ​អាចម៌ដីពី​ផ្ទៃ​ព្រែកបាន​៦០% – ការ​បូម​ដីល្បាប់​ស្តា​បាត​ព្រែក​បាន​ប្រមាណ​១០%​។

​សូម​ជម្រាប​ជូន​ដល់​សាធារណៈជន​ជ្រាបថា ការកសាង​កំពង់ផែ​ផ្លូវទឹក​នេះ​ស្ថិតនៅ​ភូមិ​តា​ស្អាង ឃុំ​កំពង់ចំឡង ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ក្រោយពេល​រួចរាល់​ទីតាំង​នេះ​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាង​សំខាន់​ទៅលើ​ដំណើរកា​សេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏​ដូចជា​ការសម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ទឹកទៅ​មក រវាង​ខេត្ត​ស្វាយរៀង​ប្រទេស​កម្ពុជា និង​ខេត្ត​ឡុង​អាន​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​អនាគត​ផងដែរ ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *