ព្រៃវែង ៖ ពលរដ្ឋដែលមានផ្ទះរស់នៅស្រុក ព្រះស្ដេចខេត្តព្រៃវែង សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងកាស៊ីណូមួយឈ្មោះចក្រ «777» ដោយគេសង្កេតឃើញថា ជាទីតាំងល្បែងចាក់ភ្នាល់លុយរាប់ម៉ឺនដុល្លា ។ ភាគច្រើនសុទ្ធសឹងជាប្រជាពលរដ្ឋខ្មែរចូលទៅលេងល្បែងភ្នាល់លុយនៅទីនោះឡើងព្រោងព្រាត ដោយពុំសូវមានភ្ញៀវជាជនជាតិបរទេសចូលទៅល្បែងក្នុងកាស៊ីណូខាងលើនោះទេ។
ជាក់ស្តែងទីតាំងល្បែងភ្នាល់លុយខាងលើនេះ តាមច្បាប់ស្ដីពីកាស៊ីណូ បានហាមប្រាមដាច់ខាតមិនឲ្យពលរដ្ឋខ្មែរចូលលេងឡើយ ប៉ុន្ដែសម្រាប់កាស៊ីណូដែលមានទីតាំងក្នុងស្រុកព្រះស្តេចខេត្តព្រៃវែងគេឃើញសុទ្ធតែជនជាតិខ្មែរដែលមានមេខ្យល់ជាអ្នកកៀងគរឲ្យចូលលេងល្បែងខុសច្បាប់នៅទីនោះ។
តាមការបង្ហើបពីអ្នកស្រុកព្រះស្តេចកាស៊ីណូចក្រ 777 នេះ មានបម្រើសេវាដូចជា(បញ្ជល់មាន់បៀអាប៉ោងយូគីជាដើម) ។ ហើយមកលេងមកពីគ្រប់ច្រកល្ហកមានការចាញ់ឈ្នះរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃ ៕