មនុស្ស​ច្រើន​ណាស់​មិន​បានដឹង​ពី​វិធី​ការពារ​សត្វ​ក្អែប​នេះ​ទេ ១.​ទឹក​ខ្មេះ​:​ស្រួល​រក​ទិញ​ទេ ទិញ​ទឹកខ្មេះ​យក​មក​លាយ​ជាមួយ​ទឹក រួច​បាញ់​វា​តាម​របង ឬ​គែម​ផ្ទះ ។​ ២.​ចិញ្ចឹម​មាន់​: ការ​ចិញ្ចឹម​មាន់ នៅក្នុង​បរិវេណ​ផ្ទះ ក៏​ជួយ​បំបាត់​សត្វ​ក្អែប​បានដែរ ព្រោះ​វា​ជា​ចំណី​ដ៏​ឆ្ងាញ់​របស់​សត្វ​មាន់​។​ ៣.​យក​កំបោរ​ទៅ​រោយ​នៅ​បរិវេណ​មាន​សំណើម ព្រោះ​សត្វ​ក្អែប​ចូលចិត្ត​នៅ​កន្លែង​នោះ បើសិន​យើង​រោយ​កំបោរ សត្វ​ក្អែប​មិន​ហ៊ាន​ចូល​មក​នៅទេ តែ​បើ​វា​នៅ​ស្រាប់ ក៏​ត្រូវតែ​វារ​ចេញពី​កន្លែង​នោះដែរ​។​ ៤.​យក​សាប៊ូដុំ​តូចៗ ទៅ​ដាក់​នៅ​មាត់​លូ ឬ​គែម​បំពង់​ទឹក ឬ​មាត់ទ្វារ​បន្ទប់​ទឹក នៅពេល​សត្វ​ក្អែបវារ​ឡើង​មក​តាម​បំពង់ នឹង​បាន​ជួប​មហិទ្ធិប្ញទ្ធិ​របស់​សាប៊ូ វា​នឹង​មិន​ហ៊ាន​វារ​មក​ឡើយ​។​ 5. សម្អាតផ្ទះ​ឱ្យបាន​ញឹកញាប់​។​ ++​វិធី​ការពារ​ក្អែប​ចូល​ផ្ទះ ដោយ​វិធី​ប្រើ​សារធាតុ​គីមី​៖ 1.​ថ្នាំ​សំលាប់​សត្វល្អិត Stargle G:​ប្រភេទ​ថ្នាំ​សំលាប់​សត្វល្អិត កសិករ​តែងតែ​យក​ទៅ​ប្រើ​ការពារ​ដើមឈើ​ហូប​ផ្លែ​។​យើង​យក​វា​ទៅ​រោយ​នៅ​ជុំវិញ​ផ្ទះ នោះ​សត្វ​ក្អែ​ប និង សត្វល្អិត​ផ្សេងៗ មិន​ហ៊ាន​ចូល​ផ្ទះ​។​ 2.​ប្រើ​ថ្នាំ​កម្ចាត់​សត្វ​ក្អែ​ប​DAISO: ថ្នាំ​នេះ​មានឈ្មោះ​DAISO​ជា​ថ្នាំ​ដុំៗ​សម្រាប់​កម្ចាត់​សត្វ​ក្អែ​ប ដោយ​ប្រអប់​មាន​ដាក់​រូប​ក្អែប​។​យើង​យក​វា​ទៅ​ដាក់​នៅ​កន្លែង ដែល​សត្វ​ក្អែប​នៅ ដូចជា​រន្ធ​ឥដ្ឋការ៉ូ​ដែល​ក្បៀស​ស៊ីម៉ង់ត៍​មិន​ជិត កន្លែង​រ៉ូ​ប៊ីណូ​ទឹក​។​ល​។​

មនុស្ស​ច្រើន​ណាស់​មិន​បានដឹង​ពី​វិធី​ការពារ​សត្វ​ក្អែប​នេះ​ទេ

១.​ទឹក​ខ្មេះ​:​ស្រួល​រក​ទិញ​ទេ ទិញ​ទឹកខ្មេះ​យក​មក​លាយ​ជាមួយ​ទឹក រួច​បាញ់​វា​តាម​របង ឬ​គែម​ផ្ទះ ។​
២.​ចិញ្ចឹម​មាន់​: ការ​ចិញ្ចឹម​មាន់ នៅក្នុង​បរិវេណ​ផ្ទះ ក៏​ជួយ​បំបាត់​សត្វ​ក្អែប​បានដែរ ព្រោះ​វា​ជា​ចំណី​ដ៏​ឆ្ងាញ់​របស់​សត្វ​មាន់​។​

៣.​យក​កំបោរ​ទៅ​រោយ​នៅ​បរិវេណ​មាន​សំណើម ព្រោះ​សត្វ​ក្អែប​ចូលចិត្ត​នៅ​កន្លែង​នោះ បើសិន​យើង​រោយ​កំបោរ សត្វ​ក្អែប​មិន​ហ៊ាន​ចូល​មក​នៅទេ តែ​បើ​វា​នៅ​ស្រាប់ ក៏​ត្រូវតែ​វារ​ចេញពី​កន្លែង​នោះដែរ​។​

៤.​យក​សាប៊ូដុំ​តូចៗ ទៅ​ដាក់​នៅ​មាត់​លូ ឬ​គែម​បំពង់​ទឹក ឬ​មាត់ទ្វារ​បន្ទប់​ទឹក នៅពេល​សត្វ​ក្អែបវារ​ឡើង​មក​តាម​បំពង់ នឹង​បាន​ជួប​មហិទ្ធិប្ញទ្ធិ​របស់​សាប៊ូ វា​នឹង​មិន​ហ៊ាន​វារ​មក​ឡើយ​។​
5. សម្អាតផ្ទះ​ឱ្យបាន​ញឹកញាប់​។​

++​វិធី​ការពារ​ក្អែប​ចូល​ផ្ទះ ដោយ​វិធី​ប្រើ​សារធាតុ​គីមី​៖
1.​ថ្នាំ​សំលាប់​សត្វល្អិត Stargle G:​ប្រភេទ​ថ្នាំ​សំលាប់​សត្វល្អិត កសិករ​តែងតែ​យក​ទៅ​ប្រើ​ការពារ​ដើមឈើ​ហូប​ផ្លែ​។​យើង​យក​វា​ទៅ​រោយ​នៅ​ជុំវិញ​ផ្ទះ នោះ​សត្វ​ក្អែ​ប និង សត្វល្អិត​ផ្សេងៗ មិន​ហ៊ាន​ចូល​ផ្ទះ​។​

2.​ប្រើ​ថ្នាំ​កម្ចាត់​សត្វ​ក្អែ​ប​DAISO: ថ្នាំ​នេះ​មានឈ្មោះ​DAISO​ជា​ថ្នាំ​ដុំៗ​សម្រាប់​កម្ចាត់​សត្វ​ក្អែ​ប ដោយ​ប្រអប់​មាន​ដាក់​រូប​ក្អែប​។​យើង​យក​វា​ទៅ​ដាក់​នៅ​កន្លែង ដែល​សត្វ​ក្អែប​នៅ ដូចជា​រន្ធ​ឥដ្ឋការ៉ូ​ដែល​ក្បៀស​ស៊ីម៉ង់ត៍​មិន​ជិត កន្លែង​រ៉ូ​ប៊ីណូ​ទឹក​។​ល​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *