ព័ត៌មានថ្មី

ឯកឧត្តម ចៅ តុល ៖ គុណបំណាច់​ដ៍​ធំ​ធេង និង​ភាព​ឈ្លាសវៃ​របស់​សម្ដេច​តេជោ​ហ៊ុន សែន ជុំវិញ​ការទប់ស្កាត់ និង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ នាំ​ឲ្យ​កម្ពុជា​បាន​ចំណាត់​លេខ​២​ក្នុង​អាស៊ាន

(​កណ្ដាល​)៖ លោក ចៅ តុល អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​កោះធំ និង​ជា​នាយករង​ខុទ្ទកាល័យ​​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១​នេះ បាន​សំណេះសំណាល សួរសុខទុក្ខ លោកគ្រូ សិស្ស​អ៉ីស្លាម​និង​ប្រជា​ការពារ​ជា​ច្រើន​នាក់ ព្រមទាំង​ផ្ដាំផ្ញើរ​ឲ្យខិត​ខំ​សិក្សា​​រៀនសូត្រ និង​បង្រៀន​ឲ្យអស់​ពី​សមត្ថភាព ។ ​ឯកឧត្តម ចៅ តុល បានលើកឡើង​បន្ថែម​ពី​គោលនយោបាយ​សុខដុម​នីយកម្ម​សាសនា​ល្អ​បំផុត​របស់​រាជរដ្ឋាភិបាល​​កម្ពុជា ដែល​បាន​គិតគូរ​យកចិត្តទុកដាក់​ដល់​គ្រប់​សាសនិក​ទាំងអស់ ក្នុងនោះ​សាសនិក​អ៉ីស្លាម​ត្រូវ​បាន​លើក​តម្កើន​ឡើង ហើយក៍​លោកគ្រូ​-​អ្នក​គ្រូក៍​ទទួលបាន​ក្រប​ខណ្ឌ មាន​ប្រាក់​បៀរ​វត្ស​ន៍​ត្រឹមត្រូវ ព្រមទាំង​មាន​សាលារៀន​សាសនា​អ៉ីស្លាម​ជាច្រើន​ផង​ដែរ​នៅ​តាម​មូលដ្ឋាន​សហគម​អ៉ីស្លាម​យើង ។ ​ឯកឧត្តម ចៅ តុល បានលើកឡើង​ពី​គុណបំណាច់​ដ៍​ធំធេង​របស់​សម្ដេច​តេជោ​ហ៊ុន សែន ដែល​ស្រលាញ់​បងប្អូន​សាសនិក​អ៉ីស្លាម និង​ស្រលាញ់​គ្រប់​សាសនិក​ទាំងអស់ ក្នុងទិសដៅ​រស់នៅ​ក្រោម​ដំបូល​សន្តិភាព​ទាំងអស់គ្នា ប្រកប​ដោយ​សេចក្ដីសុខ ហើយ​នេះ​ជា​ភ័ព្វសំណាង​ណាស់​ដែល​យើង​មាន​មេដឹកនាំ​ប្រកប​ដោយ​ចិត្ត​ធ​ម៍ និង​មាន​សមត្ថភាព​ខ្ពស់ ។ ​ឯកឧត្តម​ចៅ តុល បាន​លើកឡើង​ទៀត​ថា ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេជោ​ហ៊ុន សែន បាន​គ្រប់គ្រង​បាន​យ៉ាង​ល្អ​បំផុត​មិនឲ្យ​មាន​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូវី​ដ​១៩​លក្ខណ​:​ទ្រង់ទ្រាយ​ធំ ដោយ​សម្ដេច​បាន​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​បាន​សម្រាក​ស្រួលខ្លួន​ឡើយ ។ ធ្វើយ៉ាងណា​ខិតខំ​រក​សេចក្ដីសុខ​ជូន​ពលរដ្ឋ​ទូទាំង​នគរ​កម្ពុជា​យើង ឲ្យ​ចៀស​ផុត​នូវ​គ្រោះ​កម្ម​នៃ​ជំងឺ​កូវី​ដ​១៩​នេះ ពិសេស​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជារាស្ត្រ​គ្រប់​ស្រទាប់​វណ្ណ​:​ដោយ​គ្មាន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ។ ​សូមជម្រាបថា តាមរយ​:​ការចុះ​ជួយ​ខ្នះខ្នែង​ជួយ​ពី​សំណាក់​ឯកឧត្តម​ចៅ តុល ស្រុក​កោះ​ធំ​ហាក់​ប្រែប្រួល​មុខ​ ​មាត់​យ៉ាងខ្លាំង ដោយ​មាន​ការរីកចំរើន ពិសេស​ទៅលើ​វិហារ​អ៉ីស្លាមដ៍​ធំ​លំដាប់​ទី​២​នៅ​កម្ពុជា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់​វ្រាំ​ង​ទន្លេ​ក្រោយ​វិហារ​អ៉ីស្លាម ការដាក់​អំពូល​ភ្លើង​សូ​ឡា ការស្ថាបនា​ផ្លូវ​បេតុង ការកសាង​សាលារៀន​សាសនា​អ៉ីស្លាម ការកសាង​ខ្លោងទ្វា​វិហារ​អ៉ីស្លាម ការជួសជុល​ដំបូល​វិហារ ការ​ក្រាល​ការ៉ូឡា ការរៀបចំ​សួន ការ​យុប​តែង​ឈើ​ក្នុង​វិហារ​អ៉ីស្លាម ការ​រើប​ចំរុប​តែង​គ្រឿងល​ម្អ​គ្រប់បែប​យ៉ាង​ក្នុង​វិហារ​អ៉ី​ស្លាម ដែល​គោត​ជា​ថវិការ​ខ្ទង់លាន​ដុល្លា​ឯណោះ ដែល​ការរីកចំរើន​នេះ ទទួល​បាន​ការ​សាទរ​ជា​អនេក​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​កោះធំ ពិសេស​គឺ​សំរាប់​បងប្អូន​សាសនិក​អ៉ីស្លាម​តែម្ដង ។ ហើយ​គម្រោង​សាសង​សង់​វិហារ​នៅ​ភូមិ​ចាម​ក្រោម​មាន​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លា ក៍​គ្រោង​នឹង​សាងសង់​ជា​បន្តបន្ទាប់​ផង​ដែរ​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម​ចៅ តុល ៕​

ឯកឧត្តម​បណ្ឌិត​ស៊ា​ង ប៊ុន​លាង និង​លោកជំទាវ​ហ៊ុន ប៊ុនធឿន ចុះ​ពិនិត្យ​ការដាក់​លូ និង​ស្ថាបនា​សាលាឆាន់​ថ្មី​ក្នុង​វត្ត​វង្គត់​បុរី​កបិល​ភ័​ស្ត​ដើម្បី​រួមចំណែក​លើក​តម្កើន​ព្រះពុទ្ធសាសនា

ឯកឧត្តម​គង់ សោ​ភ​ណ្ឌ័ និង​មន្រី្តរាជការ ខេត្តកណ្ដាល​កាន់បិណ្ឌ​ទី​១ នៅ​វត្ត​ប្រជុំ​នទី​ក្រពើ​ហា​

ឯកឧត្តម គង់​សោ​ភណ្ឌ័​អភិបាលខេត្ត​កណ្ដា​ល សម្របសម្រួល​ជោគជ័យ រវាង​បងប្អូន​ខ្មែរឥស្លាម​សំឡេះ​សត្វ​ពពែ និង​ម្ចាស់​ទី​សត្វឃាត​, ឯកភាព​តម្លៃ​៤​ពាន់​រៀល​ក្នុង​មួយ​ក្បាល និង​ស្នើ​យោគយល់​កម្រៃ​សេវាកម្ម​អនាម័យ​សត្វ​២​ពាន់​រៀល​ក្នុង​មួយ​ក្បាល​

ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត​ទទួល​អំណោយ​សប្បុរសធម៌​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា​

ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​អង្គស្នួល​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ក្នុងឱកាស​បើក​ដំណើរការ​ចូលរៀន​ឡើងវិញ​

ឯកឧត្ដម​បណ្ឌិត ស៊ា​ង ប៊ុន​លាង និង​លោកជំទាវ​ហ៊ុន ប៊ុនធឿន នាំយក​អំណោយ ឧបត្ថម្ភ​ជូន​ដល់ សាលា​ស្រុក​ស្អាង សម្រាប់​ប្រើប្រាស់ ក្នុង​ការគ្រប់គ្រង បង្ការ ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩

ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ឆ្លង​កាត់​បណ្ដោះ​អាសន្ន ខណៈ​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៅ​លេង​កម្សាន្ត និង​សម្ដែង​ការសប្បាយ​រីករាយ​

លោកស្នងការ​ខេត្តកណ្ដាល​បញ្ជូន​កងកម្លាំង​ចំនួន​៥០​នាក់​ចុះ​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់ នៅ​មណ្ឌល​ចត្តា​ឡី​ស័ក ក្នុង​ស្រុក​កោះធំ និង​ស្រុក​ល្វាឯម​

អភិបាលខេត្ត​កណ្ដាល បាន​ឧបត្ថម្ភ​សម្ភារៈ​សម្រាប់ បង្ការ ការពារ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ដល់​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង​១១ នៅក្នុង​ខេត្ត​

ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​សង្កាត់​ព្រែក​ឯង បណ្ដាលមកពី​ឆ្លង​ចរន្ដ​អគ្គិសនី​