Author: admin
ព័ត៌មានជាតិ
(កណ្ដាល)៖ លោក ចៅ តុល អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ និងជានាយករងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១នេះ បានសំណេះសំណាល សួរសុខទុក្ខ លោកគ្រូ សិស្សអ៉ីស្លាមនិងប្រជាការពារជាច្រើននាក់ ព្រមទាំងផ្ដាំផ្ញើរឲ្យខិតខំសិក្សារៀនសូត្រ និងបង្រៀនឲ្យអស់ពីសមត្ថភាព ។ ឯកឧត្តម ចៅ តុល បានលើកឡើងបន្ថែមពីគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរយកចិត្តទុកដាក់ដល់គ្រប់សាសនិកទាំងអស់ ក្នុងនោះសាសនិកអ៉ីស្លាមត្រូវបានលើកតម្កើនឡើង ហើយក៍លោកគ្រូ-អ្នកគ្រូក៍ទទួលបានក្របខណ្ឌ មានប្រាក់បៀរវត្សន៍ត្រឹមត្រូវ ព្រមទាំងមានសាលារៀនសាសនាអ៉ីស្លាមជាច្រើនផងដែរនៅតាមមូលដ្ឋានសហគមអ៉ីស្លាមយើង ។ ឯកឧត្តម ចៅ តុល បានលើកឡើងពីគុណបំណាច់ដ៍ធំធេងរបស់សម្ដេចតេជោហ៊ុន សែន ដែលស្រលាញ់បងប្អូនសាសនិកអ៉ីស្លាម និងស្រលាញ់គ្រប់សាសនិកទាំងអស់ ក្នុងទិសដៅរស់នៅក្រោមដំបូលសន្តិភាពទាំងអស់គ្នា ប្រកបដោយសេចក្ដីសុខ ហើយនេះជាភ័ព្វសំណាងណាស់ដែលយើងមានមេដឹកនាំប្រកបដោយចិត្តធម៍ និងមានសមត្ថភាពខ្ពស់ ។ ឯកឧត្តមចៅ តុល បានលើកឡើងទៀតថា ក្រោមការដឹកនាំដ៍ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែន បានគ្រប់គ្រងបានយ៉ាងល្អបំផុតមិនឲ្យមានការរីករាលដាលឆ្លងជំងឺកូវីដ១៩លក្ខណ:ទ្រង់ទ្រាយធំ ដោយសម្ដេចបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃគ្មានបានសម្រាកស្រួលខ្លួនឡើយ ។ ធ្វើយ៉ាងណាខិតខំរកសេចក្ដីសុខជូនពលរដ្ឋទូទាំងនគរកម្ពុជាយើង ឲ្យចៀសផុតនូវគ្រោះកម្មនៃជំងឺកូវីដ១៩នេះ ពិសេសគិតគូរពីសុខទុក្ខរបស់ប្រជារាស្ត្រគ្រប់ស្រទាប់វណ្ណ:ដោយគ្មានប្រកាន់និន្នាការនយោបាយអ្វីឡើយ ។ សូមជម្រាបថា តាមរយ:ការចុះជួយខ្នះខ្នែងជួយពីសំណាក់ឯកឧត្តមចៅ តុល ស្រុកកោះធំហាក់ប្រែប្រួលមុខ មាត់យ៉ាងខ្លាំង ដោយមានការរីកចំរើន ពិសេសទៅលើវិហារអ៉ីស្លាមដ៍ធំលំដាប់ទី២នៅកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់វ្រាំងទន្លេក្រោយវិហារអ៉ីស្លាម ការដាក់អំពូលភ្លើងសូឡា ការស្ថាបនាផ្លូវបេតុង ការកសាងសាលារៀនសាសនាអ៉ីស្លាម ការកសាងខ្លោងទ្វាវិហារអ៉ីស្លាម ការជួសជុលដំបូលវិហារ ការក្រាលការ៉ូឡា ការរៀបចំសួន ការយុបតែងឈើក្នុងវិហារអ៉ីស្លាម ការរើបចំរុបតែងគ្រឿងលម្អគ្រប់បែបយ៉ាងក្នុងវិហារអ៉ីស្លាម ដែលគោតជាថវិការខ្ទង់លានដុល្លាឯណោះ ដែលការរីកចំរើននេះ ទទួលបានការសាទរជាអនេកពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកកោះធំ ពិសេសគឺសំរាប់បងប្អូនសាសនិកអ៉ីស្លាមតែម្ដង ។ ហើយគម្រោងសាសងសង់វិហារនៅភូមិចាមក្រោមមានតម្លៃជាង២០ម៉ឺនដុល្លា ក៍គ្រោងនឹងសាងសង់ជាបន្តបន្ទាប់ផងដែរក្រោមការដឹកនាំរបស់ ឯកឧត្តមចៅ តុល ៕
Oct 05, 2021
288 views